ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចប្រជុំក្រុមការងារ "ជ" "ផ្នែកទំនាក់ទំនងវិជ្ជាជីវៈ" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១៤:០០នាទី នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានរៀបចំកិច្ចប្រជុំក្រុមការងារ "ជ" "ផ្នែកទំនាក់ទំនងវិជ្ជាជីវៈ" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមអធិបតីភាពសហប្រធានទាំងពីរគឺ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាសហប្រធានក្រុមការងារ "ជ" តំណាងផ្នែករដ្ឋាភិបាល និង ឧកញ៉ាបណ្ឌិត ណាង សុធី សហប្រធានក្រុមការងារ "ជ" តំណាងផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់តំំណាងក្រសួង ស្ថាប័នរាជរដ្ឋាភិបាលដែលជាសមាជិកនៃក្រុមការងារ, អនុសហប្រធានក្រុមការងារ "ជ" តំណាងផ្នែកឯកជន​, តំណាងគ្រឹះស្ថានសមាគម និងក្រុមហ៊ុនឯកជនក្នុងវិស័យ​នេះជាច្រើនទៀតផងដែរ។  
កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិនិត្យ ពិភាក្សា និងដោះស្រាយលើបញ្ហាប្រឈម ដែលជាកង្វល់របស់ផ្នែកឯកជនជាវិនិយោគិន និយោជកក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។​
កិច្ចប្រជុំបានដំណើរការពិនិត្យ ពិភាក្សា និងដោះស្រាយលើបញ្ហាប្រឈមរបស់ផ្នែកឯកជន ចំនួន ៦បញ្ហា ដែលរួមមាន៖ 
១. បញ្ហានៃការឈប់សម្រាកឈឺរយៈពេលវែង
២. បញ្ហានៃការការអនុវត្តរយៈពេលនៃការជូនដំណឺងដែលច្រើនជាងរយៈពេលអប្បរមានៃការជូនដំណឹង
៣. បញ្ហានៃការការផ្តល់ប្រាក់ឈ្មួល​ និងអត្ថប្រយោជន៍ផ្សេងៗមុនការឈប់សម្រាក
៤. បញ្ហាទម្រង់វិញ្ញាបនបត្រមុខរបរកម្មករនិយោជិតខ្មែរ
៥. បញ្ហានៃការបញ្ជូលទិន្នន័យពាក់ព័ន្ធនឹងបញ្ជីបើកប្រាក់ឈ្មួលក្នុងប្រព័ន្ធ LACMS និង
​៦. បញ្ហានៃការដោះស្រាយបញ្ហាតាមប្រព័ន្ធតេឡេក្រាមរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
ជាលទ្ធផល កិច្ចប្រជុំសម្រេចបានការដោះស្រាយគួរជាទីមោទនៈ នូវអ្វីដែលផ្នែកឯកជនសំណូមពរចង់បាន។ 
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល នៅវេលាម៉ោង ១៦:២០នាទីល្ងាច ក្រោមបរិយាកាសយោគយល់គ្នា និងលទ្ធផលជាផ្លែផ្កា។

ចែករំលែក: