ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

វេទិកាបរធនបាលកិច្ច ឆ្នាំ២០២៦

(រាជធានីភ្នំពេញ)នាព្រឹកថ្ងៃអង្គារ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានចាត់តាំង ឧកញ៉ា បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា អមដោយ សមាជិកសភាពាណិជ្ជកម្មកម្ពុជា ចូលរួម វេទិការបរធនបាលកិច្ច ឆ្នាំ២០២៦ ដែលប្រព្រឹត្តនៅសណ្ឋាគារសុខាភ្នំពេញ។ វេទិការនេះប្រព្រឹត្តឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវេហិរញ្ញវត្ថុមិនមែនធនាគារ ព្រមទាំងមានការអញ្ជើញចូលរួម ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងថ្នាក់ដឹកនាំ តំណាងក្រសួង-ស្ថាប័ន អ្នកជំនាញជាតិ និងអន្តរជាតិ ប្រតិបត្តិករ និងតួអង្គពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ចជាច្រើន។


វេទិកានេះ ត្រូវបានរៀបចំឡើងដើម្បីប្រមូលផ្ដុំថ្នាក់ដឹកនាំ តំណាងក្រសួង-ស្ថាប័ន អ្នកជំនាញជាតិ និងអន្តរជាតិ ប្រតិបត្តិករ និងតួអង្គពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ច ដើម្បីភ្ជាប់បណ្ដាញទំនាក់ទំនង ផ្លាស់ប្ដូរទស្សនៈ ចំណេះដឹង និងបទពិសោធន៍អនុវត្ត ព្រមទាំងរួមគ្នាកំណត់ទិសដៅសម្រាប់បន្តអភិវឌ្ឍវិស័យបរធនបាលកិច្ចនៅកម្ពុជា ប្រកបដោយទំនុកចិត្ត អនុលោមភាព នវានុវត្តន៍ និងចីរភាព។
ក្នុងឱកាសនោះផងដែរ ឧកញ៉ា បណ្ឌិត តាន់ មុនីវណ្ណ ក៏បានអញ្ជើញចូលរួមជា វាគ្មិនក្នុងកិច្ចពិភាក្សា ស្តីពី “ការបង្កើតបរធនបាលកិច្ចគ្រួសារក្នុងបរិបទសង្គមកម្ពុជា”។ កិច្ចពិភាក្សានេះបានផ្ដោតលើការចែករំលែកទស្សនៈ និងបទពិសោធន៍ពាក់ព័ន្ធនឹងការប្រើប្រាស់យន្តការបរធនបាលកិច្ចសម្រាប់ការគ្រប់គ្រង និងការពារទ្រព្យសម្បត្តិគ្រួសារ ការធ្វើផែនការបន្តវេនអាជីវកម្ម និងទ្រព្យសម្បត្តិ ការរៀបចំអភិបាលកិច្ចគ្រួសារ និងការការពារផលប្រយោជន៍របស់សមាជិកគ្រួសារ ព្រមទាំងបទពិសោធន៍អន្តរជាតិពាក់ព័ន្ធនឹងការបង្កើត និងគ្រប់គ្រងបរធនបាលកិច្ចគ្រួសារ។

ចែករំលែក: