ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ទស្សនកិច្ចសិក្សាស្វែងយល់ពីប្រតិបត្តិការរបស់ក្រុមហ៊ុន Daejoo KC Group

អ៊ីនឆ័ន សាធារណរដ្ឋកូរ៉េ៖ នាព្រឹកថ្ងៃអង្គារ ២កើត ខែអាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦  ឧកញ៉ា ចាន់ សុឃាំង សមាជិកសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានអញ្ជើញចូលរួមអមដំណើរ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ធ្វើទស្សនកិច្ចនៅក្រុមហ៊ុន Daejoo KC Group ដើម្បីសិក្សាស្វែងយល់អំពីសកម្មភាពប្រតិបត្តិការ ដោយមានការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពី លោក Joo Bong Park ប្រធានក្រុមហ៊ុន ព្រមទាំងគណៈគ្រប់គ្រង និងបុគ្គលិក និយោជិតជាច្រើនរូប។
ក្នុងឱកាសនៃជំនួបដ៏មានសារៈសំខាន់នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញអំពីកាលានុវត្តភាព និងសក្តានុពលវិនិយោគថ្មីៗរបស់កម្ពុជាជូនដល់គណៈគ្រប់គ្រងក្រុមហ៊ុន ព្រមទាំងបានជំរុញ និងលើកទឹកចិត្តដល់ក្រុមហ៊ុន ឱ្យពិចារណាលើការបង្កើនការបណ្ដាក់ទុនវិនិយោគបន្ថែមទៀតនៅកម្ពុជា ទៅលើវិស័យចម្រុះផ្សេងៗទៀត ដែលក្រុមហ៊ុនកំពុងតែមានប្រតិបត្តិការយ៉ាងជោគជ័យនៅក្នុងប្រទេសកូរ៉េ។

ចែករំលែក: