លោក ហ៊ុន វិទូ អគ្គនាយក តំណាងឧកញ៉ា ភួ វាសនា ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង បានដឹកនាំប្រតិភូសភាពណិជ្ជកម្មខេត្តបាត់ដំបងអញ្ជេីញចូលរួមកម្មវិធីផ្គូរផ្គងអ្នកជំនួញពាណិជ្ជកម្មនៃពិព័រណ៍ពាណិជ្ជកម្មព្រំដែនខាងកេីតឆ្នាំ២០២៣សេដ្ឋកិច្ចថ្មី រវាងសហគ្រិនមកពី៨ខេត្តនៃភូមិភាគខាងកេីតប្រទេសថៃ ជាមួយសហគ្រិន១០រូប មកពីខេត្តបាត់ដំបងនិងខេត្តកោះកុងប្រទេសកម្ពុជា ក្រោមអធិបតីភាពលោកស្រីប្រធានមន្ទីរពាណិជ្ជកម្មខេត្តត្រាត នៅឧទ្យានក្រុងអយុធ្យា ខេត្តអយុធ្យា ប្រទេសថៃ។
គោលបំណងក្នុងកម្មវិធីគឺ៖
-ដេីម្បីពង្រឹងកិច្ចទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសកម្ពុជានិងប្រទេសថៃ
-ពិភាក្សា និងស្វែងយល់ពីការនាំចេញ នាំចូល កសិផល និងផលិតផលកែច្នៃផ្សេងៗរវាងប្រទេសកម្ពុជា និងប្រទេសថៃ។
អត្ថបទ និងរូបភាពដោយ: សភាពាណិជ្ជកម្មខេត្តបាត់ដំបង