BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

ប្រទេសថៃ​ នាព្រឹកថ្ងៃ​ ពុធ ១៤ កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស​.​ ២៥៦៦​ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣

​ លោក​ ហ៊ុន​ វិទូ​ អគ្គនាយក​ តំណាងឧកញ៉ា​ ភួ​ វាសនា​ ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង​ បានដឹកនាំប្រតិភូ​សភាពណិជ្ជកម្មខេត្តបាត់ដំបង​អញ្ជេីញចូលរួមកម្មវិធីផ្គូរផ្គងអ្នកជំនួញពាណិជ្ជកម្មនៃពិព័រណ៍ពាណិជ្ជកម្មព្រំដែនខាងកេីតឆ្នាំ២០២៣​សេដ្ឋកិច្ចថ្មី​ រវាងសហគ្រិនមកពី៨ខេត្តនៃភូមិភាគខាងកេីត​ប្រទេសថៃ​ ជាមួយសហគ្រិន១០រូប​ មកពីខេត្តបាត់ដំបងនិងខេត្ត​កោះកុងប្រទេសកម្ពុជា​ ក្រោមអធិបតីភាពលោ​កស្រីប្រធានមន្ទីរពាណិជ្ជកម្មខេត្តត្រា​ត​ ​នៅឧទ្យានក្រុងអយុធ្យា​ ខេត្តអយុធ្យា​ ប្រទេសថៃ។

គោលបំណងក្នុងកម្មវិធីគឺ៖

-ដេីម្បីពង្រឹងកិច្ចទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសកម្ពុជា​និងប្រទេសថៃ

-ពិភាក្សា​ និងស្វែងយល់ពីការនាំចេញ​ នាំចូល​ កសិផល​ និងផលិតផលកែច្នៃផ្សេងៗ​រវាងប្រទេសកម្ពុជា​ និងប្រទេសថៃ។

អត្ថបទ និងរូបភាពដោយ: សភាពាណិជ្ជកម្មខេត្តបាត់ដំបង

Share: