ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

សិក្ខាសាលាផ្សព្វផ្សាយ “អនុក្រឹត្យស្តីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញនិងសេវា” ក្រោមអធិបតីភាព ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង

(រាជធានីភ្នំពេញ) នៅព្រឹកថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២២ សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយអគ្គនាយកដ្ឋាន ក.ប.ប. បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ “អនុក្រឹត្យស្តីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញនិងសេវា” ក្រោមអធិបតីភាព ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និង ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. រួមទាំង សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជាប្រមាណ ១០០ នាក់ដែលសុទ្ធសឹងជា អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ដែលជាប្រធានក្រុមហ៊ុន និងអ្នកជំនួញដែលធ្វើធុរកិច្ចក្នុងកម្ពុជា។

សិក្ខាសាលានេះមានគោលបំណងផ្សព្វផ្សាយអនុក្រឹត្យស្តីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញ និងសេវា ដែលរាជរដ្ឋាភិបាលទើបនឹងប្រកាសឱ្យប្រើកាលពីថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ ដោយអនុក្រឹត្យនេះជាលិខិតបទដ្ឋានគតិយុត្តមួយក្នុងការជំរុញកិច្ចការពារអ្នកប្រើប្រាស់នៅប្រទេសកម្ពុជា តាមរយៈការផ្សាយពាណិជ្ជកម្មដោយស្មោះត្រង់ និងសុចរិត ក៏ដូចជាផ្តល់នូវយន្តការច្បាស់លាស់ដល់ធុរជនក្នុងការផ្សាយពាណិជ្ជកម្មដើម្បីធានាថាអត្ថបទផ្សាយពាណិជ្ជកម្មរបស់ខ្លួនមានអនុលោមភាពតាមច្បាប់។

សិក្ខាសាលានេះបានបញ្ចប់នៅរសៀលថ្ងៃខែឆ្នាំដដែលប្រកបដោយ សំណួរ និងចម្លើយ ដ៏ផុសផុល ធ្វើឲ្យ សមាជិក សមាជិកា បានស្វែងយល់បន្ថែម និងឲ្យកាន់តែច្បាស់ដើម្បីយកទៅអនុវត្តនៅក្នុងក្រុមហ៊ុនរបស់ខ្លួននីមួយៗ។

 

ចែករំលែក: