ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចពិភាក្សា រវាងប្រធានភាពាណិជ្ជកម្មកម្ពុជា និង ប្រធានតំណាងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ប្រចាំនៅកម្ពុជា

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ លោកស្រី ម៉ារីសា ហារុតា (Marisa Haruta )ប្រធានតំណាងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ប្រចាំនៅកម្ពុជា នៅថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២២ នៅសភាពាណិជ្ជកម្មកម្ពុជា។ អ្នកឧកញ៉ាប្រធានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន និងកិច្ចសហការយ៉ាងជិតស្និទ្ធរវាងសភាពាណិជ្ជកម្មកម្ពុជានិងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុនប្រចាំនៅកម្ពុជានាពេលកន្លងមកនិងបន្តពង្រឹងកិច្ចសហការឱ្យកាន់តែប្រសើរឡើង។ ក្នុងន័យនេះស្ថាប័នទាំងពីរអាចសហការគ្នាជាលក្ខណៈទ្វេភាគី និងកម្រិតតំបន់ផងដែរក្នុងក្របខណ្ឌក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាននិងក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត។

លោកស្រី ម៉ារីសា ហារុតា បានថ្លែអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកឧកញ៉ា គិត ម៉េង ដែលបានទទួលជួបពិភាក្សាជាមួយ លោកស្រី និង បានស្វាគមន៍ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការល្អជាមួយសភាពាណិជ្ជកម្មកម្ពុជា ក្នុងការផ្សព្វផ្សាយ និងទាក់ទាញក្រុមហ៊ុនជប៉ុនឲ្យមកវិនិយោគនៅកម្ពុជា។ លោកស្រី បានជម្រាបជូន អ្នកឧកញ៉ាប្រធាន អំពីសកម្មភាព និងគម្រោងសំខាន់ៗដែលអង្គពាណិជ្ជកម្មក្រៅប្រទេសជប៉ុន កំពុងអនុវត្តនៅកម្ពុជា និងស្នើសុំការគាំទ្រពីសភាពាណិជ្ជកម្មកម្ពុជាផងដែរ។

ជាចុងបញ្ចប់ ស្ថាប័នទាំងពីរ បានឯកភាពគ្នាជាគោលការណ៍ ពិនិត្យលទ្ធភាពចុះអនុស្សារណៈយោគយល់គ្នាដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅ៖

១)អនុស្សារណៈយោគយល់រវាងសភាពាណិជ្ជកម្មកម្ពុជា និងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន

ប្រចាំនៅកម្ពុជា និង

២) អនុស្សរណៈយោគយល់រវាងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន និងអង្គការពាណិជ្ជកម្ម

ក្រៅប្រទេសជប៉ុន

 

ចែករំលែក: