ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

វេទិកាថ្នាក់ដឹកនាំធុរកិច្ច នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់

[English Below]

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធាន នៃក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ច អាស៊ាន ២០២២ បានថ្លែងសុន្ទរកថាបើកក្នុង វេទិកាថ្នាក់ដឹកនាំធុរកិច្ចនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ តាមប្រព័ន្ធអនឡាញ។

វេទិកានេះ សហរៀបចំដោយ ក្រុមប្រឹក្សាជម្រុញពាណិជ្ជកម្មអន្តរជាតិនៃប្រទេសចិន រដ្ឋបាលតំបន់ស្វយ័ត Guangxi Zhuang ក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត និងសភាពាណិជ្ជកម្មកម្ពុជា និងមានការចូលរួមពីថ្នាក់ដឹកនាំ ធុរជន អ្នកស្រាវជ្រាវ និងភាគីពាក់ព័ន្ធពីប្រទេសដែលជាសមាជិកនៃ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ។

វេទិកានេះប្រព្រឹត្តឡើងដើម្បីស្វាគមន៍ការចូលជាធរមាននៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ កាលពីថ្ងៃទី ០១ មករា ឆ្នាំ ២០២២ កន្លងទៅ និងដើម្បីចាប់យកកាលានុវត្តភាពដ៏ធំធេងខាងពាណិជ្ជកម្ម និងវិនិយោគនៅក្នុងតបំន់ ដែលបានមកពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ។ លើសពីនេះទៅទៀត វេទិកានេះ មានគោលបំណងជួយដល់សហគ្រាស ស្វែងយល់ឲ្យបានពេញលេញពីច្បាប់ និងគោលនយោបាយពាក់ព័ន្ធ លើកកម្ពស់សមាហរណកម្មឧស្សាហកម្ម ការផ្គត់ផ្គង់ និងខ្សែច្រវាក់ផលិតកម្មនៅក្នុងតំបន់ និងជម្រុញការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងចំណោមប្រទេសសមាជិកទាំង ១៥។ ក្នុងឱកាសនៃវេទិកានេះ អ្នកឧកញ៉ាប្រធាន បានគូសបញ្ជាក់ថា សេដ្ឋកិច្ចនៃប្រទេសសមាជិកកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ នឹងក្លាយទៅជាក្បាលម៉ាស៊ីននៃសេដ្ឋកិច្ចសាកល និងដើរតួយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-១៩ ប្រកបដោយចីរភាព និងបរិយា

បន្ន។ អ្នកឧកញ៉ាប្រធាន ក៏បានសង្កត់ធ្ងន់ពីតួនាទីរបស់សហគមន៍ធុរកិច្ច ដែលត្រូវពិភាក្សាអំពីសារៈសំខាន់ និង អត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ទៅលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ក្នុងតំបន់។

 

ចែករំលែក: