ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

វេទិការធុរកិច្ចកម្ពុជា- ទីម័រខាងកើតលើកទី១

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ១១រោច ខែអសុជ្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២២ ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ចូលរួមជាវាលគ្មិនក្នុងវេទិកាធុរកិច្ចរវាង កម្ពុជា-ទីម័រខាងកើត ក្រោមប្រធានបទ “ទេសចរណ៍ និងពាណិជ្ជកម្ម ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព” ដែលប្រព្រឹត្តទៅ ក្រោមអធីបតីភាព ឯកឧត្តមបណ្ឌិត ចូហ្សេ រ៉ាមូល អរតា (Jose Roman-Horta) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត។ វេទិកានេះ ក៏មានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់នៃក្រសួងស្ថាប័ននីមួយៗ អគ្គរាជទូត សមាគមន៍ធុរកិច្ច ប្រធានក្រុមហ៊ុន និងភាគីពាក់ព័ន្ធផ្សេងៗ។

វេទិកា នេះធ្វើឡើងដើម្បីពង្រឹងភាពជាដៃគូទ្វេភាគីរវាងកម្ពុជា-ទីម័រខាងកើត និងជាមាគ៌ាផ្ដល់ឲ្យធុរជនទាំងពីរប្រទេសធ្វើការផ្លាស់ប្ដូរបទពិសោធន៍ និងផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងគ្នាផងដែរ។ ថ្លែងក្នុងឱកាសនេះ ឧកញ៉ា គួច ផេង បានចែករំលែកនូវបទពិសោធន៍ និងសកម្មភាពដែលសភាពាណិជ្ជកម្មបានធ្វើ ក្នុងការសម្របសម្រួលដល់ដំណើរការធុរកិច្ច ក៍ដូចជាម្រុញដល់កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា។ លើសពីនេះ ឧកញ៉ា គួច ផេង និងតំណាងមកពី សភាពាណិជ្ជកម្មទីម័រខាងកើតបានសង្កត់ធ្ងន់ទៅលើការផ្លាស់ប្ដូរដំណើរទស្សនកិច្ចរបស់ធុរជនកម្ពុជា-ទីម័រ ក៍ដូចជារៀបចំវេទិការធុរកិច្ចរួមគ្នា ចែករំលែកនិងធ្វើបច្ចុប្បន្នភាពទៅលើច្បាប់និងបទបញ្ញត្តិនៃប្រទេសទាំងពីរ។

ចែករំលែក: