ថ្ងៃចន្ទ ១៤រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ០២:៣០នាទីថ្ងៃត្រង់ នាអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុមការងារ “ច” “ផ្នែកដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ ន្ធ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាលក្ខណៈចំរុះ ចូលរួមដោយផ្ទាល់ និងតាមរយៈអនឡាញ ZOOM ក្រោមអធិបតីភាព ឧកញ៉ា សូ ងួន សហប្រធានក្រុមការងារ “ច” តំណាងផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា, សមាជិក សមាជិកាសភាពាណិជ្ជកម្មកម្ពុជា, តំណាងសមាគមឡានដឹកអ្នកដំណើរ, តំណាងក្រុមហ៊ុនដឹកជញ្ជូន និងសមាជិក សមាជិកានៃក្រុមការងារជាច្រើនទៀតផងដែរ។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីបន្តពិគ្រោះ ពិភាក្សាលើបញ្ហាប្រឈមនៅសេសសល់ និងបន្តប្រមូលបញ្ហាប្រឈម កង្វល់ថ្មីៗ ពាក់ព័ន្ធនិងវិស័យដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីត្រៀមដាក់បញ្ជូនស្នើសុំពិភាក្សាស្វែងរកដំណោះស្រាយជាមួយដៃគូគឺ ក្រសួងសាធារណការ និងដឹកជញ្ជូននាពេលឆាប់ៗខាងមុខនេះ។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ០៤:៣០ នាទីល្ងាច ក្នុងបរិយាកាសរីករាយ យោគយល់គ្នា និងទទួលបានលទ្ធផលផ្លែផ្កា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com