ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

វេទិកាធុរកិច្ចអេមីរ៉ាតអារ៉ាប់រួម-កម្ពុជា

រដ្ឋធានីអាប៊ុយដាប៊ី ប្រទេសអេមីរ៉ាតអារ៉ាប់រួម៖ នាព្រឹកថ្ងៃចន្ទ ១៤រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ក្នុងឱកាសអមដំណើរ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ចូលរួមពិធីប្រកាសបើកការចចារជាផ្លូវការនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងព្រះរាជាណាចក្រកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ចូលរួមវេទិកាធុរកិច្ចអេមីរ៉ាតអារ៉ាបរួម-កម្ពុជា ដែលប្រព្រឹត្តទៅនៅរដ្ឋធានីអាប៊ុយដាប៊ី ប្រទេសអេមីរ៉ាតអារ៉ាប់រួម។ វេទិកាធុរកិច្ចនេះ សហការរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា និងសភាពពាណិជ្ជកម្មនិងឧស្សាហកម្មអេមីរ៉ាតអារ៉ាប់រួម ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនធំៗ របស់ប្រទេសទាំងពីរប្រមាណ ៩០ រូប និងរៀបចំឡើងក្នុងគោលបំណងពង្រីកនិងពង្រឹងបណ្តាញពាណិជ្ជកម្ម និងផ្សព្វផ្សាយពីកាលានុវត្តភាពវិនិយោគ និងធុរកិច្ចរវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យសក្តានុពល រួមមាន៖ កសិកម្ម កសិ-ឧស្សាហកម្ម ឧស្សាហកម្ម ថាមពល ហិរញ្ញវត្ថុ ការសាងសង់ ឧស្សាហកម្មសម្លៀកបំពាក់និងទំនិញសម្រាប់ធ្វើដំណើរ។-ល-។

ឯកឧត្ដម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និង ឯកឧត្តមបណ្ឌិត ថានី ប៊ីន អាម៉េត អាល់ ហ្សេយូឌី រដ្ឋមន្រ្តីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិនៃក្រសួងសេដ្ឋកិច្ច អេមីរ៉ាតអារ៉ាប់រួម បានអញ្ជើញចូលរួមជាគណៈអធិបតី និងថ្លែងសុន្ទរកថាបើកវេទិកាធុរកិច្ចអេមីរ៉ាតអារ៉ាប់រួម-កម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមថ្លែងសុន្ទរកថាដោយ ឯកឧត្តម រ៉ាសិត អាបឌុល ការីម អាល បាលូហ្ស៊ី (Rashed Abdul Karim Al Balooshi) អគ្គលេខាធិការរង នាយកដ្ឋានអភិវឌ្ឍសេដ្ឋកិច្ច អាប៊ុយ ដាប៊ី។

វេទិកាធុរកិច្ចនេះ បានបញ្ចប់ដោយជោគជ័យគួរទីគាប់ចិត្ត ប្រកបដោយបរិយាកាសស្និតស្នាល។

ចែករំលែក: