(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាតំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា រួមទាំង សមាជិក-សមាជិកា សភាពាណិជ្ជកម្មកម្ពុជាក៏ដូចជាវិស័យឯកជនក្នុងវិស័យត្រចៀកកាំប្រមាណ ៥០ ក្រុមហ៊ុនបានចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា (MOU) ទាក់ទិនលើកិច្ចសហប្រតិបត្តិការជំរុញការនាំចេញសំបុកត្រចៀកកាំព្រះរាជាណាចក្រកម្ពុជាទៅសាធារណរដ្ឋប្រជាមានិតចិននៅទីស្តីការក្រសួងពាណិជ្ជកម្មកម្ពុជា។