នារសៀល ថ្ងៃចន្ទ ទី៣១ ខែតុលា ឆ្នាំ២០២២ ម៉ោង ១៤:០០នាទីរសៀល នៅសណ្ឋាគារកាំបូឌីយ៉ាណាភ្នំពេញ និងតាមរយៈអនឡាញហ្ស៊ូម ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអ្នកសម្របសម្រួលក្រុមការងារទាំង១៣ផ្នែកឯកជន តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង១៣ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បានអញ្ជើញចូលរួមជាគណៈអធិតី ថ្លែងសុន្ទរកថាបើក-បិទ និងជាគណៈអធិបតីក្នុងពិធីប្រគល់លិខិតថ្លែងអំណរគុណជូនចំពោះភ្ញៀវកិត្តិយសធ្វើបទបង្ហាញ ក្នុងវគ្គបណ្តុះបណ្តាល ស្តីពី “បទពិសោធន៍ នៃការគ្រប់គ្រងដំណើការ នីតិវិធី និងរដ្ឋបាល នៃយន្តការភាពជាដៃគូវិស័យសាធារណៈ-វិស័យឯកជន” ក្រោមយន្តការនៃ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (វ.រ.ឯ.) នឹងវត្តមាន ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា នឹងវត្តមាន លោក ដង ហេង, តំណាងពី អារ៉ាយផ្លើស /ជីអាយហ្ស៊ិត ប្រចាំកម្ពុជា និងតំណាងចូលរួមមកពីសភាពាណិជ្ជកម្មរាជធានីខេត្ត ក្រុង ទាំង១៧ ទូទាំងប្រទេស ព្រមទាំងវត្តមានព្រមទាំង ឯកឧត្តម លោជំទាវ ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សមាជិក សភាពាណិជ្ជកម្មកម្ពុជា, ក្រុមការងារ ARISE+/GIZ ប្រចាំកម្ពុជា, តំណាងមកពី សមាគម ក្រុហ៊ុនឯកជនជាច្រើនផងដែរ សរុបអ្នកចូលរួមប្រមាណ១០០នាក់ ដែលបានចូលរួមដោយផ្ទាល់ និងចូលរួមពីចម្ងាយតាមប្រព័ន្ធវីដេអូអនឡាញហ្ស៊ូម។
វគ្គបណ្តុះបណ្តាលនេះ គឺជាឱកាសដ៏ល្អ មួយសម្រាប់អ្នកចូលរួមទាំងអស់ ដើម្បីសិក្សាស្វែងយល់ពី ដំណើរការ នីតិវិធី និងរដ្ឋបាល ក្នុងការអនុវត្តនៃយន្តការនៃវេទិការសាធារណៈ - ផ្នែកឯកជន ក្រោម វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលនឹងចែករំលែក នឹង ផ្តល់ជូននូវបទពិសោធន៍ ចំណេះដឹង ព័ត៌មានផ្សេងៗ ជូនដល់អ្នកចូលរួមទាំងអស់ ពីភ្ញៀវកិត្តិយស់ ដែលបានធ្វើបទបង្ហាញក្រោមប្រធានបទសំខាន់ៗដូចខាងក្រោម៖
1. ដំណើរការវឌ្ឍនភាពនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
2. រចនាសម្ព័ន្ធ តួនាទី និងអត្ថប្រយោជន៍ របស់ �វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
3. យល់ដឹងអំពីដំណើរការ នីតិវិធី អនុវត្តសម្រាប់លេខាធិការដ្ឋានសម្របសម្រួល នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ប្រធាននេះមានបីជំពូកសំខាន់ៗ ដូចខាងក្រោម៖
- ដំណើរការនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
- ជំនាញរដ្ឋបាល/ជំនាញចាត់ចែងប្រកបដោយប្រសិទ្ធភាពសម្រាប់អ្នកសម្របសម្រួល
- ការគ្រប់គ្រងការរៀបចំទុកដាក់ឯកសារប្រកបដោយប្រសិទ្ធភាព
វគ្គបណ្តុះបណ្តាលនេះ បានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១៧:០០នាទីល្ងាច ក្នុងបរិយាកាសរីករាយ យោគយល់គ្នា នឹងទទួលបានលទ្ធផលល្អគួជាទីមោទនៈ។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.