ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កម្មវិធីការចែករំលែកដើម្បីអាជីវកម្មរីកចម្រើនដែលជាកិច្ចសហការៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មខេត្តព្រះសីហនុក្រោមប្រធានបទ«តើការធ្វើទៅផ្សារមានសារៈសំខាន់ដែរឬទេ?

(ព្រះសីហនុ)៖ ថ្ងៃអង្គារ ១២ រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនិងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ នៅសភាពាណិជ្ជកម្មខេត្តព្រះសីហនុស្ថិតក្នុងបរិវេនផ្សារ២៤ខេត្ត-ក្រុងបានរៀបចំកម្មវិធីការចែករំលែកដើម្បីអាជីវកម្មរីកចម្រើនដែលជាកិច្ចសហការៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មខេត្តព្រះសីហនុក្រោមប្រធានបទ«តើការធ្វើទៅផ្សារមានសារៈសំខាន់ដែរឬទេ?»ដោយមានការសហការរវាងសភាពាណិកម្មកម្ពុជា និងសភាពាណិជ្ជកម្មខេត្តព្រះសីហនុក្រោមអធិបតីភាពឧកញ៉ា វណ្ណ សុខហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ដោយមានវាគ្មិនកិត្តិយសដែលអញ្ជើញមកពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia,ក្រុមហ៊ុនគ្រុឌអាឡាយអិនផៅវ័រចូលរួមចែករំលែកបទពិសោធន៍ក្នុងកម្មវិធីផងដែរ ។

កម្មវិធីនេះមានម្ចាស់អាជីវកម្មអញ្ជើញចូលរួមប្រមាន៥០នាក់ដើម្បីទទួលបានបទពិសោធន៍ជាជំនួយស្មារតីបន្ថែមដើម្បីយកទៅកែលំអរអាជីវកម្មរបស់ខ្លួន សូមបញ្ជាក់ថាកម្មវិធីនេះទទួលបានការគាំទ្រពីសហគ្រិនខ្មែរ និងឧបត្ថម្ភដោយ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia,ធនាគាវីង (ខេមបូឌា)ម.ក,ACCA, ធនាគារកាណាឌីយ៉ា, ក្រុមហ៊ុនគ្រុឌអាឡាយអិនផៅវ័រ,បុរីខាសិនភ្នំពេញ,ប្រធាន អនុប្រធាន សមាជិក សមាជិកា សភាពាណិជ្ជកម្មខេត្តក៏ដូចជា សាច់ក្រកមហាលាភ ជីកាហ្វេមណ្ឌលគិរី ជីស្តរលក់ផលិតផលខ្មែរ ។

#កម្មវិធីការចែករំលែកដើម្បីអាជីវកម្មរីកចម្រើន

#តើការធ្វើទៅផ្សារមានសារៈសំខាន់ដែរឬទេ?

ចែករំលែក: