ប្រទេសបែលហ្ស៊ីក ៖ នាព្រឹក ថ្ងៃព្រហស្បតិ៍ ៧ រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ម៉េង និមល អគ្គនាយករងសភាពាណិជ្ជកម្មកម្ពុជា តំណាង ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញធ្វើទស្សនកិច្ចកំពង់ ផែ អាំងវែប ដែលជាកំពង់ផែធំជាងគេលំដាប់ទី ២ នៅអឺរ៉ុប។
ទស្សនកិច្ចនេះ ប្រព្រឹត្តទៅដើម្បីស្វែងយល់ពីប្រព័ន្ធភស្តុភា និង ការគ្រប់គ្រងកំពុងផែ ក៏ដូចជា បច្ចេកវិទ្យាក្នុងការគ្រប់គ្រង ស្តុកទុក និង ដឹកជញ្ជូន ព្រមទាំង សេវាកម្មដែលផែអាចផ្តល់ឲ្យវិនិយោគិនអន្តរជាតិ រួមមាន៖ ការពិគ្រោះយោបល់ ការរៀបចំ ការអភិវឌ្ឍន៍ និងគ្រប់គ្រងកំពង់ផែ។ ក្រៅពីនេះ គណៈប្រតិភូក៏បានស្វែងយល់ពី ខ្សែច្រវ៉ាក់ ផ្គត់ផ្គង់ និង ទីផ្សារអឺរ៉ុបផងដែរ។