ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

លទ្ធផលកម្មវិធីពានរង្វាន់ធុរកិច្ចអាស៊ាន ឆ្នាំ២០២២

រាជធានីភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា និង ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន បានរៀបចំកម្មវិធីពានរង្វាន់ធុរកិច្ចអាស៊ានឆ្នាំ ២០២២ ប្រកបដោយជោគជ័យនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព ឯកឧត្តមរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ឯកឧត្តមអគ្គលេខាធិការ

អាស៊ាន ឯកអគ្គរដ្ឋទូត មន្ត្រីជាន់ខ្ពស់ និងធុរជនបណ្តាប្រទេសអាស៊ាន និងដៃគូអាស៊ានជាង ៧០០ នាក់។ ពានរង្វាន់

ធុរកិច្ចអាស៊ាន គឺជាពានរង្វាន់កម្រិតខ្ពស់ប្រចាំតំបន់អាស៊ានដែលរៀបចំឡើងដោយក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ច

អាស៊ាន ដើម្បីទទួលស្គាល់ក្រុមហ៊ុនឆ្នើមរបស់អាស៊ាន ដែលបានចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច វិស័យឯកជន និង សង្គម។

ចែករំលែក: