ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

សិក្ខាសាលាស្តីពីការបង្កើត និងដំណើរការតុលាការពាណិជ្ជកម្មកម្ពុជា

សិក្ខាសាលាស្តីពីការបង្កើត និងដំណើរការតុលាការពាណិជ្ជកម្មកម្ពុជា

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៦ កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួម សិក្ខាសាលា ស្តីពី ការបង្កើត និងដំណើរការតុលាការពាណិជ្ជកម្មកម្ពុជា ដែលសហការរៀបចំដោយក្រសួងយុត្តិធម៌ និង ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ។ សិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដម ជីវ សុងហាក់ រដ្ឋលេខាធិការ និងក្រុមការងារគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម នៃក្រសួងយុត្តិធម៌ និងមានការអញ្ជើញចូលរួម ពីតំណាង ក្រសួងស្ថាប័នពាក់ព័ន្ធ ធនាគារអភិវឌ្ឍន៍អាស៊ី សភាពាណិជ្ជកម្មកម្ពុជា និង និស្សិតចៅក្រម។

សិក្ខាសាលានេះរៀបចំឡើងដើម្បី ចែករំលែកបទពិសោធន៍អំពីសារៈសំខាន់ ការអនុវត្តល្អ បញ្ហាប្រឈម និងដំណោះស្រាយ នីតិវិធីក្នុងការរៀបចំបង្កើត និង រៀបចំដំណើរការតុលាការពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាពខ្ពស់ និងដោយយុត្តិធម៌ ព្រមទាំងមានការពិភាក្សាស៊ីជម្រៅ លើមូលដ្ឋានគ្រឹះនៃបច្ចេកវិទ្យាតុលាការ ក៏ដូចជាការរៀបចំរចនាសម្ព័ន្ធ និង យុត្តាធិការសម្រាប់ តុលាការពាណិជ្ជកម្មកម្ពុជា។

ចែករំលែក: