នារសៀល ថ្ងៃសុក្រ ៤រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ម៉ោង ១៣ :៤៥នាទីរសៀល នៅសណ្ឌាគារកាំប៉ូឌីយ៉ាណាភ្នំពេញ និងតាមរយៈអនឡាញហ្ស៊ូម ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអ្នកសម្របសម្រួលក្រុមការងារទាំង១៣ផ្នែកឯកជន តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង១៣ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បានអញ្ជើញចូលរួមជាគណៈអធិតី ថ្លែងសុន្ទរកថាបិទ និងពិធីប្រគល់លិខិតថ្លែងអំណរគុណជូនចំពោះ វាគ្មិន និងភ្ញៀវកិត្តិយសធ្វើបទបង្ហាញ ក្នុងសិក្ខាសាលា ស្តីពី“ការជំរុញនាំចេញសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា” នឹងវត្តមាន លោក អ៊ូដូ ហ្គាតនេរ៍, ប្រធានក្រុមការងារទី៣ តំណាងពី អារ៉ាយផ្លើស ប្រចាំកម្ពុជា ព្រមទាំងវត្តមាន ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំង លោកបណ្ឌិត ឧកញ៉ា លោក លោកស្រី ដែលជាវាគ្មិនកិត្តិយស មកពីតំណាង សមាគម ក្រុហ៊ុនឯកជនផងដែរ ក៏បានឆ្លើយតបទៅនឹងសំណួរ ចម្ងល់នានា ជាពិសេស បានស្វែងរកដំណោះស្រាយបឋម ដែលជាកង្វល់ ការព្រួបារម្មណ៍របស់សិក្ខាកាម ជាច្រើនពាក់ព័ន្ធនឹងនិតិវិធីនាំចេញ, ការដឹកជញ្ជូន ជាដើម ហើយវាគ្មិនក៏ចែករំលែកចំណេះដឹងបន្ថែម ពាក់ព័ន្ធ ធ្វើការរួមគ្នាសិក្សាស្វែងយល់ពីគ្នាទៅវិញមក ដូចជាការចែករំលែក បទពិសោធន៍ ចំណេះដឹង ព័ត៌មានផ្សេងៗ ក្នុងសកម្មភាពសម្របសម្រួលពាណិជ្ជកម្មនាំចេញវិស័យសហគ្រាស ធុនតូច និងមធ្យមកម្ពុជា ។ សិក្ខាសាលាក៏មានការចូលរួម តំណាងមកពី សមាគម ក្រុមហ៊ុន សមាជិក សភាពាណិជ្ជកម្មកម្ពុជា, ក្រុមការងារ ARISE Plus ប្រចាំកម្ពុជា, តំណាងក្រុមហ៊ុន សហគ្រាសធុនតូច និងមធ្យមផ្នែកឯកជន និងមានការចូលរួមតាមរយៈប្រព័ន្ធអនឡាញពីចម្ងាយ ដូចជា តំណាងសភាពាណិជ្ជកម្មរាជធានី-ខេត្ត នឹងក្រុមហ៊ុនពាក់មួយចំនួនជាច្រើនទៀតផងដែរ។
កម្មវិធីបិទសិក្ខាសាលានេះ បានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១៦:០០នាទីល្ងាច ក្នុងបរិយាកាសរីករាយ យោគយល់គ្នា នឹងទទួលបានលទ្ធផលល្អគួជាទីមោទនៈ។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.