ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចពិភាក្សា រវាងប្រធានភាពាណិជ្ជកម្មកម្ពុជា និង អនុប្រធានក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន

កិច្ចពិភាក្សា រវាងប្រធានភាពាណិជ្ជកម្មកម្ពុជា និង អនុប្រធានក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ទទួលជួបសម្តែងការគួរសមនិង ពិភាក្សាការងារជាមួយ លោក Michael W. Michalak អនុប្រធានក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន រួមនិងគណៈប្រតិភូធុរកិច្ចមកពីក្រុមហ៊ុន Amazon Web Services, Citi, Google, KKR, Nike, Salesforce, Stripe, UL, Visa, និង Zuelling Pharma។ ជំនួបពិភាក្សានេះ ប្រព្រឹត្តិទៅនៅសុក្រ ៦រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្តសៀមរាបនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ដែលមានអ្នកឧកញ៉ា គិត ម៉េង ជាប្រធាន។ កិច្ចពិភាក្សាផ្តោតជាសំខាន់ ការជួយគាំទ្រទៅលើទិសដៅ

អាទិភាពរបស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ក៏ដូចជា សមិទ្ធផលសេដ្ឋកិច្ចៗសំខាន់ដែលកម្ពុជា ប្តេជ្ញាសម្រេចឲ្យបានអំឡុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន។

កិច្ចពិភាក្សាបានបញ្ចប់ដោយទទួលបានលទ្ធផលជាផ្លែផ្កា និងបានឯកភាពជាគោលការណ៍ ក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅ។

ចែករំលែក: