ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចប្រជុំក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-កូរ៉េ ២០២២

ខេត្តសៀមរាប៖ នារសៀលថ្ងៃ ព្រហស្បតី ៥រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២២ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន និង លោក លី សឹងវូ សហប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-កូរ៉េ អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-កូរ៉េ ២០២២ ដែលប្រព្រឹត្តទៅដោយផ្ទាល់នៅខេត្តសៀមរាបនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-កូរ៉េ របស់ប្រទេសអាស៊ានទាំង១០ និងកូរ៉េ តំណាងអគ្គលេខាធិការដ្ឋានអាស៊ាន និងតំណាងមកពីក្រុមប្រឹក្សាធុរកិច្ចពាក់ព័ន្ធ។

កិច្ចប្រជុំបានលើកយករបៀបវារៈសំខាន់ៗមកពិភាក្សារូបមានដូចជា៖

១) ការពិភាក្សាលើរបាយការវឌ្ឍនភាព និងផែនការនាពេលអនាគតរបស់ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-កូរ៉េ

២) កិច្ចសហប្រតិបត្តិការរវាង អាស៊ាន និងកូរ៉េ និងការផ្តល់អនុសាសន៍ជូនដល់រដ្ឋាភិបាល

 

ចែករំលែក: