ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចពិភាក្សាវាងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន និង រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន

ខេត្តសៀមរាប៖ នារសៀលថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន បានអញ្ជើញចូលរួមកិច្ចពិភាក្សារវាងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានជាមួយនិង រដ្ឋមន្ត្រីសេដ្ឋកិច្ច អាស៊ានដែលប្រព្រឹត្តទៅនៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងមានការចូលរួមពី រដ្ឋមន្ត្រីសេដ្ឋកិច្ច អាស៊ានទាំង១០ប្រទេស មន្ត្រីជាន់ខ្ពស់នៃប្រទេសសមាជិកអាស៊ាន តំណាងពីសមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន និងតំណាងពីស្ថាប័នពាក់ព័ន្ធ។

ក្នុងអំឡុងពេលនៃកិច្ចពិភាក្សានេះ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានទាំង១០ ប្រទេស និងអគ្គលេខាធិការអាស៊ាន បានទទួលយកទៅពិចារណានូវរាល់អនុសាសន៍នានាដែលក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានបានលើកឡើង ព្រមទាំងបានជំរុញឲ្យគ្រប់ស្ថាប័នពាក់ព័ន្ធក្រោមឱវាទសហការជិតស្និទ្ធជាមួយក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន។

 

 

ចែករំលែក: