ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចប្រជុំពិភាក្សាការងារ រវាង សភពាណិជ្ជកម្មកម្ពុជា និង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.)

ថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ២:៣០ នាទីរសៀល នា អគ្គនាយកដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ

ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិៈ្ជកម្មកម្ពុជា បានដឹកនាំសហការី នៃលេខាធិការដ្ឋានសម្របសម្រួលក្រុមកាងរផ្នែកឯកជន ចូលជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងជា អគ្គលេខាធិការដ្ឋាននៃ អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ អគ្គគនាយកនៃនិយ័តករចំណុះក្រោមឱវ៉ាទ របស់ អ.ស.ហ. រួមមាន៖ ១. និយ័តករមូលបត្រកម្ពុជា ២.និយ័តករបរធនបាលកិច្ច ៣. និយ័តករសន្តិសុខសង្គម ៤.និយ័តករគណនេយ្យនិងសវនកម្ម ៥.និយ័តករធានារ៉ាប់រងកម្ពុជា ៦.និយ័តករអាជីវអចលនវត្ថុនិងបញ្ចាំ នឹងមានវត្តមានមន្ត្រីតំណាងនៃ អសហ ជាច្រើនរូបទៀតផងដែរ។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីសម្រួលដល់ការបង្កើតកាលានុវត្តភាពវិនិយោគ និងពិនិត្យ ដោះស្រាយនូវបញ្ហាប្រឈមនានាដែលជាកង្វល់របស់វិស័យឯកជនក្នុងសកម្មភាពធុរកិច្ចពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុ មិនមែនធនាគារ ជាពិសេស ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការបច្ចេកទេសលើការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងសមាជិកសភាពាណិជ្ជកម្មកម្ពុជា និងជាឱកាសដែលវិស័យឯកជនយើងចូលរួមដើតួនាទីជំរុញផ្សព្វផ្សាយក្នុងវិស័យនានារបស់និយ័តករក្រោមឱវាទនៃ អ.ស.ហ ឱ្យបានកាន់តែទូលំទូលាយផងដែរ។

កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១៦:០០ នាទីល្ងាច ក្នុងបរិយាកាសរីករាយ ស្និតស្នាល យោគយល់គ្នា។

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកក្រុមការងារសភាពាណិជ្ជកម្មកម្ពុជា 099 984 989 / info.gpsfccc@gmail.com

ចែករំលែក: