ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចប្រជុំពិភាក្សាស្តីពីការវាយតម្លៃទៅលើលទ្ធផលរបស់គម្រោងដែលបានអនុវត្តកន្លងមក ។

ថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ០៤:០០នាទីល្ងាច នាអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានអនុញ្ញាត លោក Thierry Noyelle, ប្រធាមក្រុមអ្នកវាយតម្លៃគម្រោងនៃ Arise Plus ប្រចាំកម្ពុជា ចូលជួបសម្តែងការគួសម និងពិភាក្សាស្តីពីការវាយតម្លៃទៅលើលទ្ធផលរបស់គម្រោងដែលសភាពាណិជ្ជកម្មកម្ពុជាបានអនុវត្តកន្លងមក និងពិភាក្សាអំពីសកម្មភាពនានារបស់ក្រុមការងារផ្នែកឯកជននៃសភាពាណិជ្ជកម្មកម្ពុជា ផងដែ។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.

ចែករំលែក: