ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចប្រជុំក្រុមការងារ “ដ” “ផ្នែកអប់រំ” ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

ថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ០២:៣០នាទីថ្ងៃត្រង់ មានរៀបចំកិច្ចប្រជុំក្រុមការងារ “ដ” “ផ្នែកអប់រំ” ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាលក្ខណៈការចូលរួមដោយផ្ទាល់ និងតាមរយៈការចូលរួមពីចម្ងាយ (អនឡាញ ZOOM) ក្រោមអធិបតីភាព ឯកឧត្តម ឧកញ៉ា បណ្ឌិត ហេង វ៉ាន់ដា សហប្រធានក្រុមការងារ “ដ” ផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា, អនុសហប្រធាន សមាជិក សមាជិកា នៃក្រុមការងារ និង សមាជិកនៃសភាពាណិជ្ជកម្មកម្ពុជា, តំណាងគ្រឹះស្ថានអប់រំផ្នែកឯកជន, តំណាងសមាគមឧត្តមសិក្សាកម្ពុជា ដែលចូលរួមប្រមាណ ១០០នាក់ (ដោយផ្ទាល់និងពីចម្ងាយ)។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិគ្រោះ ពិភាក្សា និងដោះស្រាយលើបញ្ហាប្រឈម កង្វល់របស់ផ្នែកឯកជនពាក់ព័ន្ធនឹងវិស័យអប់រំ និងដើម្បីដាក់បញ្ចូលបញ្ហាប្រឈម កង្វល់ដែលទទួលបាននោះ ដើម្បីស្នើសុំដំណោះស្រាយពីសំណាក់ដៃគូគឺក្រសួងអប់រំ យុវជន និងកីឡា និងភាគីពាក់ព័ន្ធនៃស្ថាប័នរាជរដ្ឋាភិបាល ទៅតាមចរិកលក្ខណៈនៃបញ្ហាដែលបានលើកឡើង នាពេលខាងមុខនេះ។

កិច្ចប្រជុំនេះពិគ្រោះយោបល់នេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ០៥:០០ នាទីព្រឹក ក្នុងបរិយាកាសរីករាយ យោគយល់គ្នា។

ចែករំលែក: