ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

សិក្ខាសាលាផ្សព្ធផ្សាយ ស្តីពី “អាជីវកម្មគម្រោងវិនិយោគរួម និងបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យមូលបត្រ”

នាព្រឹកថ្ងៃសុក្រ ២ រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២២ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា រួមទាំង ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា សមាជិក សមាជិកា ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់នៃសភាពាណិជ្ជកម្មកម្ពុជាបានចូលរួម សិក្ខាសាលាផ្សព្ធផ្សាយ ស្តីពី “អាជីវកម្មគម្រោងវិនិយោគរួម និងបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យមូលបត្រ” ដែលរៀបចំឡើងដោយ និយ័តករមូលបត្រកម្ពុជា សហការជាមួយនិយ័តករអាជីវកម្មអចលវត្ថុ និងបញ្ចាំ នៅអាគារអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។

#ccc #seminar2022

 

ចែករំលែក: