News

Home News Detail

សិក្ខាសាលាស្តីពី "សារៈសំខាន់ និងការអភិវឌ្ឍគោលនយោបាយគុណភាពជាតិ (National Quality Policy"

នាថ្ងៃអង្គារ ២ រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២១​ លោកបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាតំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានចូលរូមសិក្ខាសាលាស្តីពី "សារៈសំខាន់ និងការអភិវឌ្ឍគោលនយោបាយគុណភាពជាតិ (National Quality Policy" ដែលរៀបចំឡើងដោយឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ក្រោមកិច្ចសហការជាមួយកម្មវិធីខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្មកម្ពុជា (CAVAC) នាសណ្ឋាគារ Hyatt Regency Phnom Penh។

សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីតម្រូវការ និងសារៈសំខាន់នៃ "គោលនយោបាយគុណភាពជាតិ" ក៏ដូចជាធ្វើការប្រមូលធាតុចូលបន្ថែមសម្រាប់ការគិតគូរ និងរៀបចំសេចក្តីព្រាងនៃគោលនយោបាយនេះប្រកបដោយបរិយាប័ន្ន និងភាពគ្រប់ជ្រុងជ្រោយនៅកម្ពុជា។

កិច្ចប្រជុំនេះត្រូវបានបញ្ចប់នារសៀលថ្ងៃខែឆ្នាំដដែលប្រកបដោយសមិទ្ធិផលគួរជាទីគាប់ចិត្ត។

Share: