BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

The 12th Meeting of the National Logistics Council.

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ០៩:០០នាទី នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច​ អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជនសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) និងជាសមាជិកគណៈកម្មការជាតិភស្តុភារកម្មកម្ពុជា និងសហការី បានអញ្ជើញចូលរួមក្នុងកិកិច្ចប្រជុំក្រុមប្រឹក្សាជាតិភស្តុភារកម្មលើកទី១២។ 
កិច្ចប្រជុំនេះប្រព្រត្តឹទៅក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិភស្តុភារកម្មកម្ពុជា និងដោយមានការចូលរួមផងដែរពីសំណាក់ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល តំណាងសមាគមឯកជន រួមនិងវិស័យឯកជនជាច្រើនទៀតផងដែរ។  
កិច្ចប្រជុំលើកទី១២ នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់គឺ ដើម្បីពិនិត្យ ពិភាក្សា និងធ្វើការកំណត់បន្ទាត់មូលដ្ឋាន (Baseline) និងចំណុចដៅ (Target) នៃសូចនាករប្រតិបត្តិការភស្តុភារកម្ម ស្ថិតក្នុងក្របខ័ណ្ណ នៃការតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ ការកំណត់សូចនាករច្បាស់លាស់ទាំងនេះ គឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់ក្នុងការវាស់វែងវឌ្ឍនភាព ពង្រឹងប្រសិទ្ធ ភាពការងារ និងធានាឱ្យបាននូវការអនុវត្តគោលនយោបាយប្រកបដោយភាពស៊ីចង្វាក់គ្នា។
តាមរយៈកិច្ចពិភាក្សានេះ ភាគីពាក់ព័ន្ធបានផ្តោតការយកចិត្តទុកដាក់លើការជំរុញវិស័យភស្តុភារកម្មឱ្យកាន់តែមានភាពប្រកួតប្រជែង ជាពិសេសលើចំណុចស្នូលដូចជា៖ 
១. ការលើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការ៖ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ នីតិវិធីគយ និងការសម្រួលពាណិជ្ជកម្មឆ្លងដែន ដើម្បីកាត់បន្ថយពេលវេលារង់ចាំក្នុងការដឹកជញ្ជូនទំនិញ
២. ការកាត់បន្ថយថ្លៃដើមភស្តុភារកម្ម៖ ការបង្កើតបរិយាកាសអំណោយផលសម្រាប់ប្រតិបត្តិករដឹកជញ្ជូន ដើម្បីជួយសម្រួលដល់ថ្លៃដើមផលិតកម្ម និងការនាំចេញ-នាំចូលរបស់ធុរជន និង
៣. ការពង្រឹងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់៖ ការត្រៀមខ្លួនឆ្លើយតបទៅនឹងការប្រែប្រួលនៃពាណិជ្ជកម្មតំបន់ និងសកល តាមរយៈការធ្វើទំនើបកម្ម និងបរិវត្តកម្មឌីជីថលក្នុងវិស័យភស្តុភារកម្ម។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល នៅវេលាម៉ោង ១០:៣០នាទីព្រឹក ក្រោមបរិយាកាសយោគយល់គ្នា និងលទ្ធផលជាផ្លែផ្កា។

​​​​​​​

Share: