BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

ពិធីបើកជាផ្លូវការកិច្ចសហការ ការរៀបរៀង បោះផ្សាយសៀវភៅមគ្គុទេស្ទក៏វិនិយោគខេត្តកោះកុង

នៅថ្ងៃចន្ទ ២រោច ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០នៅមន្ទីពាណិជ្ជកម្មខេត្តកោះកុង វេលាម៉ោង៨:០០ព្រឹកមានរៀបចំពិធីបើកជាផ្លូវការកិច្ចសហការ ការរៀបរៀង បោះផ្សាយសៀវភៅមគ្គុទេស្ទក៏វិនិយោគខេត្តកោះកុង ក្រោមអធិបតីភាពឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងលោក ចាង ជីវិញ ប្រធានសភាពាណិជ្ជកម្មខេត្តកោះកុង ដោយមានការចូលរួមពីលោកអនុប្រធានមន្ទីពាណិជ្ជកម្ម និងសមាជិក សមាជិកា។ បន្ទាប់ពីពិធីបើកជាផ្លូវការកិច្ចសហការ ការរៀបរៀង បោះផ្សាយសៀវភៅមគ្គុទេស្ទក៏វិនិយោគខេត្តកោះកុងបានបញ្ចប់គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយឯកឧត្តមឧកញ៉ា ងួន ម៉េងតិច និងលោក ចាង ជីវិញ បានចូលជួបសម្ដែងការគួរសម និងជំរាបជូនអំពីការរៀបរៀង បោះផ្សាយសៀវភៅមគ្គុទេស្ទក៏វិនិយោគខេត្តកោះកុង ជាមួយលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង ដើម្បីគោរពស្នើសុំ សន្ទរកថាលោកជំទាវ អនុសាសន៍ណែនាំ និងការសហការពីមន្ត្រីជំនាញជុំវិញខេត្ត។ មានប្រសាសន៍ក្នុងជំនួបនេះលោកជំទាវបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូយើង និងគាំទ្រយ៉ាងពេញទំហ៊ឹងចំពោះការងារនេះ ហើយបានថ្លែងអំណរគុណដល់សភាពាណិជ្ជកម្មកម្ពុជាដែលមានអ្នកឧកញ៉ា គិត ម៉េង ជាប្រធានដែលបានផ្ដួចផ្ដើមអោយមានការរៀបរៀង បោះផ្សាយអំពីសក្ដានុពលខេត្តនីមួយៗអោយពិភពលោកបានស្គាល់កាន់តែច្បាស់ពីព្រះរាជាណាចក្រកម្ពុជា ជាពិសេសខេត្តកោះកុង លោកជំទាវបានស្នើអោយមានការលើកលើងពីតំបន់មួយចំនួនដែលជាសក្ដានុពលវិស័យអេកូទេសចរណ៍ដាក់បញ្ចូលក្នុងសៀវភៅមគ្គុទេស្ទក៏វិនិយោគខេត្តកោះកុងនេះ ព្រោះថាការវិនិយោគលើវិស័យអេកូទេសចរណ៍គឺសំខាន់ណាស់ព្រោះយើងរក្សាបានធនធានធម្មជាតិ ទទួលផលពីធម្មជាតិ និងរស់នៅជាមួយធម្មជាតិជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយ។ ឆ្លើយតមនាឱកាសនោះឯកឧត្តមឧកញ៉ា ងួន ម៉េងតិច បានសម្ដែងនូវសេចក្ដីរីករាយ និងសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវ និងសហការីទាំងអស់ចំពោះកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅ ក៏ដូចជាការគាំទ្រដល់វិស័យឯកជន ជាពិសេសសភាពាណិជ្ជកម្មខេត្តកោះកុង លោកឧកញ៉ារំពឹងថាបន្ទាប់ពីសៀវភៅនេះចេញផ្សាយខេត្តកោះកុងនឹងទទួលបានអ្នកវិនិយោគបន្ថែមទៀតដែលអាចបង្កើនការងារដល់ប្រជាពលរដ្ឋ និងកំណើនសេដ្ខកិច្ចក្នុងខេត្ត ។ជំនួបនេះធ្វើលើងនៅសាលាខេត្តកោះកុង។
រូបភាព និងអត្ថបទដោយ៖ សភាពាណិជ្ជកម្មកម្ពុជា

Share: