BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

ប្រសាសន៍របស់អ្នកឧកញ៉ា គិត ម៉េង ស្ដីពីចំណាប់អារម្មណ៍ក្នុងការបំពេញតួនាទីជាប្រធាន សភាពាណិជ្ជកម្ម​កម្ពុជា

ខ្ញុំបាទមានកិត្តិយសខ្លាំងណាស់ ក្នុងការបម្រើការងារជាប្រធានសភាពាណិជ្ជកម្មកម្ពុជា។ នេះជាតួនាទីដ៏មានអត្ថន័យ ដែលខ្ញុំបានប្រឹងប្រែងអស់ពីសមត្ថភាព ចាប់តាំងពីឆ្នាំ ២០០៥ មកម្ល៉េះ ។

នៅសភាពាណិជ្ជកម្ម ពួកយើងមានមុខងារក្នុងការលើកកម្ពស់ និងផ្តល់ប្រយោជន៏ ទៅដល់សហគមន៍អាជីវកម្ម។ ពួកយើងទាំងអស់គ្នាបំពេញតួនាទីដោយយកចិត្តទុកដាក់ ក្នុងការបង្កើតទំនាក់ទំនង ជាមួយធនធានសេដ្ឋកិច្ចទាំងក្នុង និងក្រៅប្រទេស ដើម្បីប្រមូលព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍សហគ្រាសជាតិយើង។

សកម្មភាព និងគម្រោងរបស់យើង មានគោលបំណងធ្វើឱ្យប្រសើរឡើង នូវប្រសិទិ្ធភាពសហគ្រាស សម្រាប់ផលប្រយោជន៍នៃវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម សិប្បកម្ម និងផ្នែកសេវាកម្ម រួមទាំងសេដ្ឋកិច្ចទូទៅផងដែរ។

ពួកយើងផ្តល់យោបល់ និងព័ត៌មាន ជូនរាជរដ្ឋាភិបាល និងអាជ្ញាធរខេត្ត-ក្រុង ស្តីពីបញ្ហាពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម សិប្បកម្ម និងសេវាកម្ម។

ពួកយើងក៏ដើរតួជាអ្នកតំណាងសហគមន៍ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម សិប្បកម្មនិងសេវាកម្ម ដើម្បីជួយសម្របសម្រួលជាមួយអាជ្ញាធរ។

ក្នុងករណីចាំបាច់ ពួកយើងដើរតួជាអ្នកជំនាញក្នុងការដោះស្រាយវិវាទផ្នែកអាជីវកម្ម។

ក្នុងការបំពេញភារកិច្ចសំខាន់ៗទាំងនេះ ខ្ញុំបានប្រាស្រ័យទាក់ទងជាមួយបុគ្គលឆ្នើមមួយចំនួន និងចូលរួមវិភាគទានដល់សង្គមតាមវិធីផ្សេងៗគ្នា។ ខ្ញុំពិតជាអរគុណជាខ្លាំង និងទន្ទឹងរងចាំ ធ្វើឱ្យឆ្នាំ២០២១ ជាឆ្នាំដ៏អស្ចារ្យមួយទៀត។

Share: