BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

កិច្ចប្រជុំអនុក្រុមការងារបច្ចេកទេសទី២ “ពន្ធដារ ហិរញ្ញវត្ថុ-ធនាគារ” នៃយន្តការភាពជាដៃគូអគ្គនាយកដ្ឋានពន្ធដារ-ផ្នែកឯកជន

ថ្ងៃពុធ ១០កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ០៩:០០ នាទីព្រឹកនាអគ្គនាយកដ្ឋានពន្ធដារមានរៀបចំកិច្ចប្រជុំអនុក្រុមការងារបច្ចេកទេសទី២ “ពន្ធដារ ហិរញ្ញវត្ថុ-ធនាគារ” នៃយន្តការភាពជាដៃគូអគ្គនាយកដ្ឋានពន្ធដារ-ផ្នែកឯកជន ដែលមានវត្តមាន លោក លឹម សុជាតិ សហប្រធានអនុក្រុមការងារបច្ចេកទេសទី២តំណាងផ្នែកឯកជន ព្រមទាំងមានការចូលរួមពីសមាជិកសមាជិកាអនុក្រុមការងារបច្ចេកទេស នៃសភាពាណិជ្ជកម្មកម្ពុជា នឹងវត្តមាន លោក ឆាយ ជាហេង អនុប្រធាននាយកដ្ឋានគ្រងគ្រងអ្នកជាប់ពន្ធធំ តំណាងឯកឧត្តម អេង រតនា ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ និងជាសហប្រធានអនុក្រុមការងារបច្ចេកទេសទី២តំណាងអគ្គនាយកដ្ឋានពន្ធដារ និងវត្តមាន មន្ត្រីពាក់ព័ន្ធនៃអគ្គនាយកដ្ឋានពន្ធដារ តំណាងសមាគមធនាគារនៅកម្ពុជា តំណាងសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិគ្រោះពិភាក្សា ដោះស្រាយ និងបកស្រាយរាល់ចម្ងល់ និងសំណួរដែលលើកឡើងដោយផ្នែកឯកជនពាក់ព័ន្ធទៅនឹងការប្រើប្រាស់ស្តង់ដារគណនេយ្យសម្រាប់គោលដៅសារពើពន្ធ។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១០:៣០ នាទីព្រឹកក្នុងបរិយាកាសរីករាយ យោគយល់គ្នា និងទទួលបានលទ្ធផលជាផ្លែផ្កា។
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកក្រុមការងារសភាពាណិជ្ជកម្មកម្ពុជា 099 984 989 / info.gpsfccc@gmail.com

Share: