ថ្ងៃអង្គារ ៩ កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤
ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០២០ លោក តាន់ ប៊ុនឆេង អនុប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ តំណាង លោកឧកញ៉ា ហេង សំណាង បានទទួលជួបពិភាក្សាការងារជាមួយលោក ហ៊ីម ស៊ីតូម៉ា និងសហការីមកពីអង្គការកម្ពុជាហាវែស ២ កិច្ចពិភាក្សានេះផ្ដោតលើចំណុចសំខាន់ៗមួយចំនួនដូចជា បញ្ហាប្រឈម និងតម្រូវការរបស់វិស័យឯកជន ការស្វែងរកគន្លឹះក្នុងការអភិវឌ្ឍន៍វិស័យឯកជនប្រកបដោយប្រសិទ្ធភាព បញ្ហាខ្វះជំនាញ និងបច្ចេកទេស ជាពិសេសគឺបញ្ហាទីផ្សារផលិតផលកសិកម្ម ដើម្បីស្វែងរកយុទ្ធសាស្ត្រសហប្រតិបត្តិការលើបញ្ហាប្រឈមនេះ កិច្ចប្រជុំធ្វើឡើង នៅទីស្នាក់ការសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាផងដែរ។
អត្ថបទ និងរូបភាពដោយ៖ សភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ