BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

កិច្ចប្រជុំជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ (AMK) ស្នាក់ការកណ្ដាល ក្រោមប្រធានបទ ឱកាសទទួលបានទុនបង្វិល និងកញ្ចប់សេវាកម្មហិរញ្ញវត្ថុ សម្រាប់ខ្សែសង្វាក់អាជីវកម្ម

ថ្ងៃព្រហស្បតិ៍ ១១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោកឧកញ៉ា សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀងបានដឹកនាំកិច្ចប្រជុំជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ (AMK) ស្នាក់ការកណ្ដាល ក្រោមប្រធានបទ ឱកាសទទួលបានទុនបង្វិល និងកញ្ចប់សេវាកម្មហិរញ្ញវត្ថុ សម្រាប់ខ្សែសង្វាក់អាជីវកម្ម។

ការធ្វើបទបង្ហាញក្នុងអង្គប្រជុំនេះត្រូវបានធ្វើឡើងដោយ លោក​ ហួត​ សុខា​ ប្រធាននាយកប្រតិបត្តិសាជីវកម្ម
ហើយនិងមានការចូលរួមពីសហការីនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ (AMK) ជាច្រើនរូបទៀត។

គោលបំណងនៃការរៀបចំកិច្ចប្រជុំនេះឡើង គឺដើម្បីផ្ដល់ឱកាសដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ(AMK) បានបង្ហាញពត៌មានទាក់ទងនឹងសេវាកម្មហិរញ្ញវត្ថុរបស់ខ្លួនដែលកំពុងតែធ្វើប្រតិបត្តិការណ៍ក្នុងពេលបច្ចុប្បន្ន ជាពិសេសកញ្ចប់សេវាកម្មហិរញ្ញវត្ថុសម្រាប់សហគ្រាសខ្នាតតូចនិងមធ្យមដែលជាកត្តាលីករជម្រុញសកម្មភាពអាជីវកម្មរបស់សហគ្រាសអោយកាន់តែមានភាពល្អប្រសើរ។
អត្ថបទ និងរូបភាពដោយ៖ សភាពាណិជ្ជកមកមខេត្តស្វាយរៀង

Share: