BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

ពិធីបើកកិច្ចប្រជុំធុរកិច្ចឥណ្ឌា-កម្ពុជា-ឡាវ-មីយ៉ានម៉ា-វៀតណាម លើកទី៦ ឆ្នាំ២០២០

នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្ដម ម៉េង និមល អគ្គនាយករងសភាពាណិជ្ជកម្មកម្ពុជា តំណាងឯកឧត្ដម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំធុរកិច្ចឥណ្ឌា-កម្ពុជា-ឡាវ-មីយ៉ានម៉ា-វៀតណាម លើកទី៦ ឆ្នាំ២០២០ តាមប្រព័ន្ធវីឌីអូដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅទីស្ដីការក្រសួងពាណិជ្ជកម្ម។

កិច្ចប្រជុំធុរកិច្ច ឥណ្ឌា-កម្ពុជា-ឡាវ-មីយ៉ានម៉ា-វៀតណាមលើកទី៦ ឆ្នាំ២០២០ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មឥណ្ឌា សហការជាមួយ សហព័ន្ធឧស្សាហកម្មឥណ្ឌា ដោយមានការចូលរួមពីតំណាងរដ្ឋាភិបាល សហគ្រាស សភាពាណិជ្ជកម្ម និងបញ្ញាវ័ន្តពីប្រទេសឥណ្ឌា និង ប្រទេស កម្ពុជា ឡាវ មីយ៉ានម៉ា វៀតណាម។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពង្រឹងភាពជាដៃគូសេដ្ឋកិច្ចក្នុងប្រក្រតីភាពតាមគន្លងថ្មី និងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនាពេលអនាគត។ លើសពីនេះ កិច្ចប្រជុំនេះ ក៏ជាវេទិកាសម្រាប់ការតភ្ជាប់បណ្ដាញ និងលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្ម ដើម្បីជាផលប្រយោជន៍រួម។

Share: