BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

កិច្ចប្រជុំក្រុមការងារ “គ” “ផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន តាមប្រព័ន្ធវីដេអូ ZOOM

ថ្ងៃចន្ទ ៧កើត ខែបុស្ស ឆ្នាំជូត ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ០២:០០ នាទីរសៀល ក្រោមអធិបតីភាព ឧកញ៉ា តែ តាំងប៉រ សហប្រធានផ្នែកឯកជន នៃក្រុមការងារ “គ” “ផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា” បានដឹកនាំកិច្ចប្រជុំពិភាក្សាតាមប្រព័ន្ធវីដេអូ zoom លើបញ្ហាប្រឈមនានា ដែលបានលើកឡើងរបស់ សមាជិកសមាជិកា ក្រុមការងារ។ កិច្ចប្រជុំតាមប្រព័ន្ធវីដេអូ zoom នេះផងដែវត្តមានចូលរួម របស់ ឯកឧត្តម ឧកញ៉ា ងួន ម៉េង តិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងសមាជិក សមាជិកាសភាពាណិជ្ជកម្មកម្ពុជាពាក់ព័ន្ធ និងតំណាងក្រុមហ៊ុន សិប្បកម្ម និងអ្នកពាក់ព័ន្ធនឹងសហគ្រាសធុនតូច និងមធ្យមជាច្រើនរូបទៀតផងដែរ។

គោលបំណងនៃកិច្ចប្រជុំគឺដើម្បីពិគ្រោះពិភាក្សាបន្តលើបញ្ហាដែលនៅសេសសល់ នឹងបញ្ហាដែលបានលើករួចរាល់ហើយតែពុំទាន់មានការឆ្លើយតបតាមការចង់បានរបស់វិស័យឯកជន និងប្រមូលបញ្ហាប្រឈមថ្មីបន្ថែមទៀត ដើម្បីដាក់ស្នើសុំដំណោះស្រាយពីសំណាក់សហប្រធានផ្នែករដ្ឋាភិបាលដែលជាដៃគូនាពេលខាងមុខ។ ជាលទ្ធផលក្នុងកិច្ចប្រជុំក្រុមការងារនេះ បានទទួលធាតុចូល សំណូមពរ បញ្ហាប្រឈមនាពេលបច្ចុប្បន្ន របស់វិស័យ សហគ្រាសធុនតូចនឹងមធ្យម ជាច្រើន។

កិច្ចប្រជុំតាមប្រព័ន្ធវីដេអូ zoom នេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១៥:៤៩នាទីល្ងាច ក្នុងបរិយាកាសរីករាយ យោគយល់គ្នា និងទទួលបាន លទ្ធផលជាផ្លែផ្កា។

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកក្រុមការងារសភាពាណិជ្ជកម្មកម្ពុជា 099984989 / info.gpsfccc@gmail.com

Share: