នាព្រឹកថ្ងៃសុក្រ ១១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ លោកឧកញ៉ា ហួត ឈឿន អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-មណ្ឌលគីរី ព្រមទាំងសមាជិក បាននាំយកថវិកាចំនួន ២.០០០ដុល្លា ដែលបានមកពីការចូលរួមរបស់សមាជិក សមាជិកា ទៅប្រគល់ជូនឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលទិញវ៉ាក់សាំងការពារមេរោគកូវីដ-១៩ ។ ការប្រគល់ជូននេះធ្វើឡើងនៅសាលាខេត្តកំពង់ចាម៕
អត្ថបទ និងរូបភាពដោយ៖ សភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-មណ្ឌលគីរី