នៅព្រឹកថ្ងៃពុធ ១រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តមឧកញ៉ា ឡោ ស៊ុនជាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តប៉ៃលិន ព្រមទាំងសមាជិក សមាជិកា មួយចំនួនទៀតបានអញ្ជើញចូលរួមសិក្ខាសាលាស្តីពីការ «ផ្សព្វផ្សាយ និងបញ្ជូនផលិតផលសក្តានុពលកម្ពុជា សម្រាប់ទីផ្សារក្នុងស្រុក និងក្រៅប្រទេស» ក្រោមអធិបតីភាព ឯកឧត្តម សុខ សាធីម ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធានមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន លោក តាន់ យុវរដ្ឋ អគ្គនាយករងនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម ព្រមទាំងវាគ្មិនជំនាញ និងភ្ញៀវកិត្តិយសជាម្ចាស់សហគ្រាស និងម្ចាស់សិប្បកម្មជាច្រើនរូបទៀត ដែលសិក្ខាសាលានេះធ្វើលើងនៅសាលប្រជុំមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន ។
អត្ថបទ និងរូបភាពដោយ៖ សភាពាណិជ្ជកម្មខេត្តប៉ៃលិន