នៅថ្ងៃចន្ទ ៦រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី៤ ខែមករា ឆ្នាំ ២០២១ ។
ឯកឧត្តមឧកញ៉ា ឡោ ស៊ុនជាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជានិងជាប្រធានសភាពាណិជ្ជកម្មខេត្តប៉ៃលិន តំណាងអោយសមាជិក សមាជិកា ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បាននាំយកថវិកាមួយចំនួនមកប្រគល់ជូនលោកជំទាវដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់កូវិដ-១៩ ដែលថវិកាទាំងអស់នេះបានមកពីការបរិច្ចាគរបស់សមាជិក សមាជិកា សភាពាណិជ្ជកម្មខេត្តប៉ៃលិន ។ ដោយឡែក ឯកឧត្តមឧកញ៉ាប្រធាន ក៏សូមថ្លែងអំណអរគុណចំពោះទឹកចិត្តសប្បុរសធម៌របស់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី សមាជិក សមាជិកា សមាជិកទីប្រឹក្សា សមាជិកសាមញ្ញ ទាំងអស់ដែលបានចូលរួមបរិច្ចាគថវិកានេះក្នុងនាមសភាពាណិជ្ជកម្មខេត្តប៉ៃលិន សូមជូនពរសមាជិក សមាជិកាទាំងអស់ជួបតែសំណាងល្អ ជោគជ័យគ្រប់ភារកិច្ចក្នុងឆ្នាំថ្មី ឆ្នាំសកល ២០២១នេះ និងជួបតែពុទ្ធពរ៤ប្រការ គឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ ។
រូបភាព និងអត្ថបទដោយ៖ សភាពាណិជ្ជកម្មខេត្តប៉ៃលិន