BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មអាស៊ែបៃហ្សង់ បង្កើនកិច្ចសហប្រតិបត្តិការជំរុញធុរកិច្ច​ និងវិនិយោគ

ទីក្រុងបាគូ សាធារណរដ្ឋអាស៊ែបៃហ្សង់៖ នារសៀលថ្ងៃអង្គារ ២កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋអាស៊ែបៃហ្សង់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ជួបពិភាក្សាការងារជាមួយ លោក នីយ៉ាស អាលីហ្សាត (Niyaz Ali-zade) ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មអាស៊ែបៃហ្សង់។ ជំនួបពិភាក្សានេះ ផ្តោតជាសំខាន់លើការការពង្រឹងទំនាក់ទំនងស្ថាប័ន និងការជំរុញកិច្ចសហប្រតិបត្តិការធុរកិច្ច និងវិនិយោគរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋអាស៊ែបៃហ្សង់។
គួររំលឹកថា សភាពាណិជ្ជកម្មនៃប្រទេសទាំងពីរទើបបានចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ ក្នុងវេទិកាធុរកិច្ចអាស៊ែបៃហ្សង់-កម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។
តាមរយៈអនុស្សរណៈនេះ ស្ថាប័នទាំងពីរនឹងសហការគ្នា៖
-ជំរុញសកម្មភាពធុរកិច្ច និងវិនិយោគរវាងប្រទេសទាំងពីរ។
-រៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្មរួមគ្នា។
-ផ្លាស់ប្តូរព័ត៌មានអំពីកាលានុវត្តភាពធុរកិច្ច បច្ចុប្បន្នភាពសេដ្ឋកិច្ច និងគោលនយោបាយលើកទឹកចិត្តវិនិយោគពីសំណាក់រដ្ឋាភិបាលនៃប្រទេសទាំងពីរ។
កិច្ចប្រជុំការងារខាងលើបានបញ្ចប់ទៅក្នុងបរិយាកាសស្និទ្ធស្នាល យោគយល់គ្នា និងទទួលបានលទ្ធផលជាផ្លែផ្កាស្របតាមស្មារតីនៃកិច្ចសហប្រតិបត្តិការទ្វេភាគី។

​​​​​​​

Share: