BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

Signing ceremony on the implementation agreement and official launching of the ICONE II Project.  

(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៨ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ២:៣០នាទី នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមក្នុងពីធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តគម្រោង និងប្រកាសដាក់ឱ្យអនុវត្ត ជាផ្លូវការនូវគម្រោង "ការលើកកម្ពស់ភាពប្រកួតប្រជែងនៃសហគ្រាសនៅកម្ពុជាដំណាក់កាលទី២​ ICONE II រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។ 
ពិធីនេះប្រព្រត្តឹទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោកជំទាវ Silke Rofer ឯកអគ្គរាជទូតអាល្លឺម៉ងប្រចាំនៅកម្ពុជា និងមានការចូលរួមផងដែរពីសំណាក់តំណាងក្រសួងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល មន្ត្រីនៃស្ថានទូតអាល្លឺម៉ងប្រចាំនៅកម្ពុជា និងក្រុមការងារនៃគម្រោង GIZ ICON​ II ផងដែរ។  
សូមជម្រាបជូនថា គោលបំណងនៃគម្រោងនេះ គឺដើម្បីពង្រឹងភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចកម្ពុជា នៅក្នុងបរិបទនៃកិច្ចសហប្រតិបត្តិការធុរកិច្ចជាមួយដៃគូអាល្លឺម៉ង់។ 
សូចនាករនៃគម្រោងនេះរួមមាន៖
១. ចំនួននៃដៃគូសហការ ឬការវិនិយោគនៅកម្ពុជាដែលមានការចូលរួមពីក្រុមហ៊ុនអាល្លឺម៉ង់ ក្នុងគោលបំណងបង្កើតកិច្ចសហប្រតិបត្តិការធុរកិច្ចរយៈពេលវែង ឬបង្កើតវត្តមានធុរកិច្ច
- ស្ថានភាពមូលដ្ឋាន (Baseline)៖ ១ គម្រោងសហប្រតិបត្តិការ ឬវិនិយោគ (គិតត្រឹមខែ១២ ឆ្នាំ២០២៥)
- គោលដៅ (Target)៖ ៥ គម្រោងសហប្រតិបត្តិការ ឬវិនិយោគ (ត្រឹមខែ០៣ ឆ្នាំ២០៣០)
២. ចំនួននៃវិធានការលើកកម្ពស់ការវិនិយោគ ដែលត្រូវបានអនុវត្តដោយរាជរដ្ឋាភិបាលកម្ពុជា ដោយផ្តោតលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយដៃគូអាល្លឺម៉ង់៖
- ស្ថានភាពមូលដ្ឋាន (Baseline)៖ ១ វិធានការ (គិតត្រឹមខែ១២ ឆ្នាំ២០២៥)
- គោលដៅ (Target)៖ ៨ វិធានការ (ត្រឹមខែ០៣ ឆ្នាំ២០៣០)
៣. ចំនួននៃសហគ្រាសធុនមធ្យម ឬធំដែលត្រូវបានជ្រើសរើស ដែលទទួលបានការកើនឡើងនូវផលិតភាព ឬប្រសិទ្ធភាពនៃការប្រើប្រាស់ធនធាន៖
- ស្ថានភាពមូលដ្ឋាន (Baseline)៖ ១០ សហគ្រាសធុនមធ្យម និងធំ ក្នុងនោះ ៣ សហគ្រាសដឹកនាំដោយស្ត្រី (គិតត្រឹមខែ១២ ឆ្នាំ២០២៥)
- គោលដៅ (Target)៖ ៤០ សហគ្រាសធុនមធ្យម និងធំ ក្នុងនោះ ១០ សហគ្រាសដឹកនាំដោយស្ត្រី (ត្រឹមខែ០៣ ឆ្នាំ២០៣០) និងទី
៤. ចំនួននៃក្រុមហ៊ុនធុនមធ្យម ឬធំ ដែលបានដាក់ស្នើគម្រោងត្រៀមខ្លួនសម្រាប់ការវិនិយោគ (Investment-ready) ដែលមានសក្តានុពលអន្តរជាតិ អមដោយផែនការហិរញ្ញវត្ថុដែលមានរចនាសម្ព័ន្ធច្បាស់ លាស់សម្រាប់ការកៀរគរដើមទុន៖
 - ស្ថានភាពមូលដ្ឋាន (Baseline)៖ ៥ សហគ្រាសធុនមធ្យម និងធំ ក្នុងនោះ ១ ដឹកនាំដោយស្ត្រី (គិតត្រឹមខែ១២ ឆ្នាំ២០២៥)
- គោលដៅ (Target)៖ ២៥ សហគ្រាសធុនមធ្យម និងធំ ក្នុងនោះ ៥ ដឹកនាំដោយស្ត្រី (ត្រឹមខែ០៣ ឆ្នាំ២០៣០)។ 

​​​​​​​

Share: