BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

ពិធីបើក «សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (International Conference on Countering Online Scam - ICCOS)»

(រាជធានីភ្នំពេញ) នាព្រឹកថ្ងៃពុធ ១២កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានអញ្ជើញចូលរួម ពិធីបើក «សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (International Conference on Countering Online Scam - ICCOS)» ក្រោមប្រធានបទ៖ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»ដែលស្ថិតនៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។
ពិធីបើកសន្និសីទនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួម ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល, អង្គការអន្តរជាតិ, ស្ថាប័នអនុវត្តច្បាប់,អ្នកជំនាញសន្តិសុខបច្ចេកវិទ្យា (Cybersecurity),គ្រឹះស្ថានហិរញ្ញវត្ថុ,ក្រុមហ៊ុនបច្ចេកវិទ្យានិង ដៃគូអន្តរជាតិមកពីជុំវិញពិភពលោក។
សន្និសីទអន្តរជាតិនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នអនុវត្តច្បាប់ ដៃគូអន្តរជាតិ និងភាគីពាក់ព័ន្ធ ក្នុងការផ្លាស់ប្តូរបទពិសោធន៍ ព័ត៌មាន និងវិធានការឆ្លើយតប ដើម្បីលុបបំបាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕

​​​​​​​

Share: