BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

Private sector working group meeting group "D" "Law Tax and Governance" of the Government-Private Sector Forum.

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ០៩:០០នាទី នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម "ឃ" "ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន  ដែលដឹកនាំដោយ លោក អានូដ ដាក សហប្រធានក្រុមការងារ "ឃ" តំណាងផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច​ អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងវត្តមានអនុសហប្រធានក្រុមការងារ "ឃ" តំណាងផ្នែកឯកជន​, តំណាងក្រុមការងារបច្ចេកទេសពន្ធដារផ្នែកឯកជន និងតំណាងក្រុមហ៊ុន សហគ្រាសឯកជនពាក់ព័ន្ធក្នុងវិស័យពន្ធដារជាច្រើនទៀតផងដែរ។ 
កិច្ចប្រជុំនេះមានគោលបំណង ដើម្បីបន្តធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមដែលនៅសេសសល់ និងលើកឡើងនូវបញ្ហាប្រឈមថ្មីៗបន្ថែមទៀតក្នុងវិស័យនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច ដើម្បីដាក់ស្នើសុំដំណោះស្រាយជាមួយនឹងដៃគូ គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញ​វត្ថុ នាពេលខាងមុខនេះ។  
ជាលទ្ធផល កិច្ចប្រជុំបានធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមចាស់ដែលនៅសល់ និងបន្តលើកឡើងនូវបញ្ហាប្រឈមថ្មី របស់ផ្នែកឯកជនមួយចំនួនរួមមាន៖ ១. ការលក់នៅខាងក្រៅព្រំដែន , ២. បញ្ហាពន្ធលើការផ្ទេរភាគហ៊ុន ,​ ៣. ការអនុវត្តអាករលើតម្លៃបន្ថែមលើផលិតផលថ្នាំជក់នាំចូល, ៤. ពន្ធនាំចេញលើសារធាតុស្ពាន់,​ ៥. ការជួញដូរខុសច្បាប់លើផលិតផលបារី និងគ្រឿងស្រវឹង ,​៦. បញ្ហាទាក់ទងនឹងភេសជ្ជៈមានជាតិស្ករ, ៧. សំណើសុំអន្តរាគមន៍ដើម្បីដោះស្រាយសំណើរួមរបស់តំណាងភាគីនិយោជិត និងនិយោជក រួមនឹងបញ្ហាប្រឈមមួយចំនួន​ផ្សេងទៀតផងដែរ។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល នៅវេលាម៉ោង ១១:០០នាទីព្រឹក ក្រោមបរិយាកាសយោគយល់គ្នា និងលទ្ធផលជាផ្លែផ្កា។

​​​​​​​

Share: