សភាពាណិជ្ជកម្មកម្ពុជា មានកិត្តិយស សូមគោរពអញ្ជើញ សមាជិក-សមាជិកា ម្ចាស់អាជីវកម្ម និងសហគ្រាសទាំងអស់ ចូលរួមសិក្ខាសាលាដ៏មានអត្ថប្រយោជន៍ស្តីពី៖ «អនុលោមភាពភូតគាមអនាម័យ និងវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញសម្រាប់ការនាំចេញ» ដែលផ្ដោតលើបទបង្ហាញសំខាន់ៗដូចជា៖
១. ការយល់ដឹងអំពីច្បាប់ និងអនុលោមភាពភូតគាមអនាម័យ
២. ស្វែងយល់អំពី បែបបទវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ និងវិធានដើមកំណើតទំនិញ រួមទាំងនិតីវិធីក្នុងការស្នើសុំ
៣. ឱកាសចូលរួមក្នុងការប្រាស្រ័យទាក់ទងផ្ទាល់ជាមួយអ្នកជំនាញ ដែលអញ្ជើញមកពីស្ថាប័នផ្សេងៗ
៤. បង្កើនឱកាសទំនាក់ទំនងជាមួយម្ចាស់អាជីវកម្ម និងម្ចាស់សហគ្រាសនានា។
សិក្ខាសាលាខាងលើ នឹងប្រព្រឹត្តទៅ៖
កាលបរិច្ឆេទ៖ ថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៦
វេលាម៉ោង៖ ៨:០០ ព្រឹក - ១២:០០ រសៀល
ទីកន្លែង៖ សណ្ឋាគារ ពេជ្រដា - ខេត្តមណ្ឌលគិរី
*** បញ្ជាក់៖ ចូលរួមដោយឥតគិតថ្លៃ (ចំនួនមានកំណត់ និងមានផ្ដល់ជូនអាហារសម្រន់) ***
សូមចុះឈ្មោះចូលរួម៖ https://forms.gle/F4RndwbFgnjqLUgt5
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង
012 289 189 | 012 674 768
- រៀបចំដោយ៖ សភាពាណិជ្ជកម្មកម្ពុជា
- សហការរៀបចំដោយ៖ សភាពាណិជ្ជកម្មខេត្តមណ្ឌលគិរី មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច (BDC) និងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)
- គាំទ្រដោយ៖ សហគ្រិនខ្មែរ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- Diamond Sponsor: ARDB Bank, Wing Bank (Cambodia) and Cambodia Post Bank (CPB)
- In-Kind Support: កំពង់ផែស្វយ័តភ្នំពេញ

BECOME A MEMBER
