ជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ លោក Hans-Jurgen Cassens ប្រធានគម្រោងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសជាតិនៅកម្ពុជា ដំណាក់កាលទី២ (Improved Competitiveness of National Enterprises in Cambodia Phase II – ICONE II)
(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានទទួលជួប លោក Hans-Jürgen Cassens ប្រធានគម្រោងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសជាតិនៅកម្ពុជា ដំណាក់កាលទី២ (Improved Competitiveness of National Enterprises in Cambodia Phase II – ICONE II)។
ជំនួបនេះមានគោលបំណង សម្តែងការគួរសម និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងគម្រោង ICONE II និងសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងស្វែងរកឱកាសក្នុងការគាំទ្រ និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់វិស័យឯកជននៅកម្ពុជា។
ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពី៖
-លទ្ធភាពដែលការគាំទ្ររបស់គម្រោង ICONE II អាចបំពេញបន្ថែមដល់វិស័យឯកជនរបស់កម្ពុជា ក្នុងការជំរុញការវិនិយោគ និងការអភិវឌ្ឍវិស័យឯកជន។
-បញ្ហាប្រឈមសំខាន់ៗ និងតម្រូវការគាំទ្រ របស់វិស័យឯកជននៅកម្ពុជា។
-យន្តការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាង សភាពាណិជ្ជកម្មកម្ពុជា និង គម្រោងICONE II។
ជាចុងបញ្ចប់ភាគីទាំងពីរបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីរួមចំណែកដល់ការលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសកម្ពុជា និងការអភិវឌ្ឍវិស័យឯកជនឱ្យកាន់តែរឹងមាំ និងមានសមត្ថភាពប្រកួតប្រជែងក្នុងទីផ្សារតំបន់ និងអន្តរជាតិ។






BECOME A MEMBER
