(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១៤:៣០នាទី នៅទីស្តីការក្រសួងទេសចរណ៍, ឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារ "ខ" "ផ្នែកទេសចរណ៍" តំណាងផ្នែកឯកជន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាជាមួយក្រុមហ៊ុនអាកាស ចរណ៍ ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាសហប្រធានក្រុមការងារ "ខ" "ផ្នែកទេសចរណ៍" តំណាងផ្នែករដ្ឋាភិបាល។
កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់សមាជិកនៃក្រុមការងារ "ខ" ផ្នែកឯកជន, តំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ ស៊ីវិល, តំណាងក្រុមហ៊ុនអាកាសចរណ៍ឯកជន , តំណាងសភាពាណិជ្ជកម្មអន្តរជាតិប្រចាំនៅកម្ពុជា, តំណាងគ្រឹះស្ថាន សមាគមឯកជន និងអ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិគ្រោះ ពិភាក្សាគ្នាលើសំណូមពរពាក់ព័ន្ធនឹងការស្នើសុំបង្កើតក្រុមការងារពិសេសថ្នាក់ជាតិស្តារ អាកាសចរណ៍ និងទេសចរណ៍កម្រិតខ្ពស់ ដែលសំណូមពរនេះត្រូវបានស្នើសុំតាមរយៈកិច្ចប្រជុំក្រុមការងារ "ខ" "ផ្នែកទេសចរណ៍" កាលពីពេលកន្លងទៅថ្មិៗនេះ និងសំណូមពរមួយចំនួនទៀតរបស់វិស័យឯកជន។
ការស្នើសុំរបស់ក្រុមការងារផ្នែកឯកជនក្នុងការបង្កើតក្រុមការងារពិសេសថ្នាក់ជាតិនេះ សំដៅលើកកម្ពស់កំណើនសេដ្ឋកិច្ច ពង្រឹងកិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិ និងកសាងអនាគតទេសចរណ៍កម្ពុជាប្រកបដោយចីរភាព និងបរិយាបន្ន។
យោងតាមរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល មានក្រុមហ៊ុនអាកាសចរណ៍សរុបចំនួន ៣៤ ក្រុមហ៊ុនដែលកំពង់ធ្វើប្រតិបត្តិ ការហោះហើរនៅកម្ពុជា។ នៅក្នុងចន្លោះឆ្នាំ២០២៤ -២០២៥ ចំនួនអ្នកហោះហើរមានការកើនឡើងចំនួន ១២% ខណៈជើងហោះ ហើរក៏មានការកើនឡើងចំនួន ១១% និងការដឹកជញ្ជូនតាមផ្លូវអាកាសមានការកើនឡើងចំនួន ២១% ។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល នៅវេលាម៉ោង ១៨:០០ នាទីល្ងាច ក្រោមបរិយាកាសយោគយល់គ្នា និងលទ្ធផលជាផ្លែផ្កា។














BECOME A MEMBER
