BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

The meeting of Logistic Dashboard Preparation

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០នាទី នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន, ឧកញ៉ាបណ្ឌិត ស៊ិន ចន្ធី ទីប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជា និងជាអនុប្រធានក្រុមការងារ "ច" "ផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងការដឹកជញ្ជូន" ផ្នែកឯកជន តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) និងជាសមាជិកនៃគណៈកម្មាធិការជាតិភស្តុភារកម្ម (គ.ជ.ភ) បានអញ្ជើញ ចូលរួមក្នុងកិច្ចប្រជុំក្នុងការរៀបចំប៉ាណូឡិកាភស្តុភារកម្ម ដែលដឹកនាំដោយ ឯកឧត្តម ឈៀង ពេជ្រ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន។  
កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់តំណាងក្រសួង ស្ថាប័ន​ពាក់ព័ន្ធ តំណាងគ្រឹះស្ថាន សមាគមឯកជន តំណាងកំពង់ផែ និងអ្នកពាក់ព័ន្ធក្នុងការរៀបចំនេះមួយចំនួនទៀតផងដែរ។ 
កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិគ្រោះ ពិភាក្សាគ្នារវាងភាគីពាក់ព័ន្ធ ក្នុងការ​ប្រមូលនូវ តារាងប្រភពទិន្នន័យ ដើម្បីដាក់បញ្ជូលទៅក្នុងប៉ាណូឡិការភស្តុភារកម្ម (Logistic Dashboard) ដោយលម្អិតតាមផ្នែកនីមួយៗ ដើម្បីបង្ហាញអំពីប្រសិទ្ធិភាពប្រតិបត្តិការក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម មុននឹងឈានទៅដល់ការពិនិត្យ និងសម្រេចដោយក្រុមប្រឹក្សាជាតិភស្តុភារកម្មកម្ពុជា។ 
សូមជម្រាបជូនថា ការៀបចំប៉ាណូឡិការភស្តុភារកម្ម (Logistic Dashboard) គឺជាការសហការគ្នារវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងធនាគារពិភពលោក។​ 
ធនាគារពិភពលោក បានរៀបចំរួចរាល់ និងដាក់ជូនក្រុមប្រឹក្សាជាតិភស្តុភារកម្មនូវ របាយការណ៍ សិក្សានៃប៉ាណូឡិកាភស្ដុភារកម្ម (Conceptual framework of Logistics Dashboard) ដែល ជាឧបករណ៍សម្រាប់រក្សាទុក វិភាគ និងប្រើប្រាស់ទិន្នន័យ ដោយបង្ហាញនូវទិន្នន័យភស្តុភារកម្ម ពិស្ដារ និងតាមពេលវេលាជាក់ស្ដែង (Real-time​ data) ដើម្បីគាំទ្រដល់ការរៀបចំគោលនយោបាយជាតិ
គោលនយោបាយយុទ្ធសាស្តពាក់ព័ន្ធសម្រាប់វិស័យភស្តុភារកម្មនៅកម្ពុជា។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល នៅវេលាម៉ោង ១១:០០ នាទីព្រឹក ក្រោមបរិយាកាសយោគយល់គ្នា និងលទ្ធផលជាផ្លែផ្កា។

Share: