BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

ពិធីសម្ពោធ ស្ថានកុងស៊ុលកិត្តិយសស្រីលង្កា ប្រចាំព្រះរាជាណាចក្រកម្ពុជា

(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា អមដោយ លោកជំទាវ ឧកញ៉ា នួន ពេជ្រសុផល អគ្គនាយិការរងជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីសម្ពោធ ពិធីសម្ពោធ ស្ថានកុងស៊ុលកិត្តិយសស្រីលង្កា ប្រចាំព្រះរាជាណាចក្រកម្ពុជា
។ 
ពិធីសម្ពោធនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម អ៊ុន គៀង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោកជំទាវ E.A.S. Wijayanthi Edirisinghe ឯកអគ្គរដ្ឋទូតស្រីលង្គាប្រចាំកម្ពុជា នៅសណ្ឋាគារ Raffle Hotel Le Royal រាជធានីភ្នំពេញ។
ក្នុងឱកាសនោះផងដែរ លោក ពីលី វង់ ត្រូវបានប្រកាសជាផ្លូវការតែងតាំងជាអគ្គកុងស៊ុលកិត្តិយសរបស់ស្រីលង្កាប្រចាំព្រះរាជាណាចក្រកម្ពុជា។
ការបើកដំណើរការស្ថានកុងស៊ុលកិត្តិយសស្រីលង្កានៅកម្ពុជានេះ មានគោលបំណង ដើម្បីពង្រឹងទំនាក់ទំនងការទូត សេដ្ឋកិច្ច និងវប្បធម៌រវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះការតែងតាំងអគ្គកុងស៊ុលកិត្តិយសថ្មីនាពេលនេះ ក៏នឹងដើរតួនាទីជាស្ពានភ្ជាប់ដ៏សំខាន់ក្នុងការជម្រុញ ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងផ្តល់សេវាកុងស៊ុលចាំបាច់ដល់ពលរដ្ឋស្រីលង្កាដែលរស់នៅ ឬធ្វើដំណើរមកកម្ពុជា។ ការបើកដំណើរការស្ថានកុងស៊ុលកិត្តិយសនេះ គឺជាជំហានថ្មីមួយ នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលឆ្លុះបញ្ចាំងពីការបេ្តជ្ញាចិត្តរួមគ្នាក្នុងការកសាងអនាគតប្រកបដោយវិបុលភាពសម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។

​​​​​​​

Share: