ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០៨:៣០នាទី នៅទីស្តីការក្រសួងទេសចរណ៍ មានរៀបចំកិច្ចប្រជុំក្រុមការងារ "ខ" "ផ្នែកទេសចរណ៍" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមអធិបតីភាពសហប្រធានទាំងពីរគឺ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាសហប្រធានក្រុមការងារ "ខ" តំណាងផ្នែករដ្ឋាភិបាល និង ឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារ "ខ" តំណាងផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់តំណាងក្រសួង ស្ថាប័នរាជរដ្ឋាភិបាល, អនុសហប្រធានក្រុមការងារ "ខ" តំណាងផ្នែកឯកជន, តំណាងសមាគម និងក្រុមហ៊ុនឯកជន ជាតិ-អន្តរជាតិ ក្នុងវិស័យទេសចរណ៍នៅកម្ពុជាជាច្រើនទៀតផងដែរ។
កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិនិត្យ ពិភាក្សា និងដោះស្រាយលើបញ្ហាប្រឈម ដែលជាកង្វល់របស់ផ្នែកឯកជនជាវិនិយោគិន អ្នកធុរកិច្ចក្នុងវិស័យទេសចរណ៍។
កិច្ចប្រជុំបានដំណើរការពិនិត្យ ពិភាក្សា និងដោះស្រាយលើបញ្ហាប្រឈមរបស់ផ្នែកឯកជន ចំនួន ១១ បញ្ហាដែលរួមមាន៖
១. ការភ្ជាប់ទំនាក់ទំនង និងភាពងាយស្រួលធ្វើដំណើរ (តាមផ្លូវគោក អាកាស ទឹក ដែក និងទិដ្ឋាការ)
២. កម្មវិធី និងពិធីបុណ្យនានា
៣. ការកសាងម៉ាកសញ្ញា ការផ្សព្វផ្សាយពាណិជ្ជកម្ម និងទំនាក់ទំនង
៤. ការអភិវឌ្ឍន៍ទីផ្សារទេសចរណ៍
៥. ផលិតផលទេសចរណ៍ និងការអភិវឌ្ឍន៍តំបន់គោលដៅទេសចរណ៍របស់កម្ពុជា
៦. ការអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍
៧. បរិយាកាសវិនិយោគ និងធុរកិច្ច
៨. អភិបាលកិច្ច ស្តង់ដារ និងការអនុវត្តច្បាប់
៩.ការសម្របសម្រួលរវាងរដ្ឋ និងឯកជន
១០. ការគ្រប់គ្រងសមិទ្ធកម្ម
១១. ប្រាក់ឈ្មួលអប្បបរមាជាតិ សម្រាប់វិស័យទេសចរណ៍
ជាលទ្ធផល កិច្ចប្រជុំសម្រេចជារូមរវាងសហប្រធានទាំងពីរ ចំពោះដំដោះស្រាយរាល់បញ្ហារបស់វិស័យឯកជនដែលបនលើកឡើងទាំងនេះ។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល នៅវេលាម៉ោង ១២:៤០នាទីថ្ងៃត្រង់ ក្រោមបរិយាកាសយោគយល់គ្នា និងលទ្ធផលជាផ្លែផ្កា។










BECOME A MEMBER
