BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

គណៈប្រតិភូធុរកិច្ចសភាពាណិជ្ជកម្មកម្ពុជាបានមកដល់អាកាសយានដ្ឋានអន្តរជាតិ តាន់សឺនញ៉ាត (Tan Son Nhat) នៃ សាធារណរដ្ឋសង្គមនិយមវៀតណាម

ទីក្រុងហូជីមិញ៖ នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ គណៈប្រតិភូធុរកិច្ចសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា   និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា បានអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិ តាន់សឺនញ៉ាត (Tan Son Nhat) ទីក្រុងហូជីមិញ ដោយបានអញ្ជើញទទួលស្វាគមន៍ដោយ លោក ហោ ដារ៉េត អនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម តំណាង លោកជំទាវ ឯកអគ្គរាជទូតកម្ពុជា ព្រមទាំងលោកអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងហូជីមិញ ដើម្បីបំពេញទស្សនកិច្ចធុរកិច្ចនៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។
ដំណើរទស្សនកិច្ចធុរកិច្ចនេះ ត្រូវបានរំពឹងថានឹងរួមចំណែកពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពង្រីកភាពជាដៃគូពាណិជ្ជកម្ម និងបង្កើតឱកាសវិនិយោគថ្មីៗ សំដៅលើការលើកកម្ពស់ផលប្រយោជន៍រួម និងការអភិវឌ្ឍប្រកបដោយចីរភាពរវាងកម្ពុជា និងវៀតណាម។

​​​​​​​

Share: