(រាជធានីភ្នំពេញ)៖នាព្រឹកថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានចាត់តាំង លោកជំទាវឧកញ៉ា ស៊្រាត មុំសុភា សមាជិកទីប្រឹក្សាសភាពាណិជ្ជកម្មរាជធានីភ្នំពេញ និងជាសមាជិកសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញចូលរួមជាភ្ញៀវកិត្តិយស ក្នុងវេទិកា និយាយពីលុយ Finance Talk ក្រោមប្រធានបទ «ពង្រឹងហិរញ្ញវត្ថុស្ត្រីដើម្បីថាមពលនៃភាពរីកចម្រើន»។
វេទិកានេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ គ្រី ណាល់លីស រដ្ឋលេខាធិការក្រសួងកិច្ចការនារី តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ព្រមទាំងមានការអញ្ជើញចូលរួមពី លោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា ព្រមទាំងអនុប្រធាន សមាជិក សមាជិកា សមាគម និងស្ថាប័នពាក់ព័ន្ធជាច្រើន។
គោលបំណងនៃវេទិការនេះគឺដើម្បីលើកកម្ពស់ផ្នែកហិរញ្ញវត្ថុ ជំរុញការយល់ដឹងអំពីសារៈសំខាន់នៃការគ្រប់គ្រងហិរញ្ញវត្ថុ ផ្ទាល់ខ្លួន និងការទទួលបានហិរញ្ញវត្ថុសម្រាប់អាជីវកម្ម ដើម្បីបង្កើនភាពអង់អាចដល់ស្រ្តី ចូលរួមជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ សង្គមប្រកបដោយភាពធន់។




BECOME A MEMBER
