តូក្យូ ប្រទេសជប៉ុន៖ នារសៀលថ្ងៃព្រហស្បតិ៍ ១១រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានអញ្ជើញចូលរួមអមដំណើរ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ដែលបានអញ្ជើញចូលរួមជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាវាគ្មិនកិត្តិយសដើម្បីឡើងថ្លែងបាឋកថាគន្លឹះ នៅក្នុងវេទិកាលំដាប់អន្តរជាតិ Nikkei Forum លើកទី៣១ ស្តីពី «អនាគតរបស់អាស៊ី» (The Future of Asia) ក្រោមមូលបទ «ការរួមគ្នាកសាងអាស៊ីមួយដែលមានភាពធន់ និងវិបុលភាពជាងមុន»។
នៅក្នុងបាឋកថាប្រកបដោយអត្ថន័យស៊ីជម្រៅ និងទស្សនវិស័យវែងឆ្ងាយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលេចឡើងនូវយុទ្ធសាស្ត្រ និងការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការចូលរួមចំណែកកសាងស្ថិរភាព និងកំណើនសេដ្ឋកិច្ចតំបន់ ដោយផ្អែកលើចំណុចគន្លឹះសំខាន់ៗដូចខាងក្រោម៖
១. ការបង្ហាញទស្សនវិស័យលើការអភិវឌ្ឍតំបន់ដោយ «សន្តិភាព និងនីតិរដ្ឋ» ជាគ្រឹះមិនអាចខ្វះបាន
២. ការលើកកម្ពស់មុខមាត់ជាតិ និងភាពទាក់ទាញតាមរយៈ «ភាពអាចប៉ាន់ប្រមាណទុកជាមុនបាន» នៃបរិយាកាសវិនិយោគ
៣. ការប្តេជ្ញាចិត្តលើការតភ្ជាប់ សន្តិសុខឌីជីថល និងថាមពលបៃតង
៤. ការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ កម្ពុជា-ជប៉ុន
ជារួមការអញ្ជើញឡើងថ្លែងបាឋកថារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាគឺជាសក្ខីភាពដ៏សំខាន់បង្ហាញពីការត្រៀមលក្ខណៈរួចជាស្រេចរបស់កម្ពុជា ក្នុងការធ្វើការងារជាមួយភាគីមិត្ត និងដៃគូពាក់ព័ន្ធទាំងអស់។






BECOME A MEMBER
